អាមេរិក ត្រៀមលុយ ២៧៥ ពាន់លានដុល្លារ សង់នាវាចម្បាំងនុយក្លេអ៊ែរទំនើបបំផុតក្នុងលោក | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាមេរិក ត្រៀមលុយ ២៧៥ ពាន់លានដុល្លារ សង់នាវាចម្បាំងនុយក្លេអ៊ែរទំនើបបំផុតក្នុងលោក

អាមេរិក ត្រៀមលុយ ២៧៥ ពាន់លានដុល្លារ សង់នាវាចម្បាំងនុយក្លេអ៊ែរទំនើបបំផុតក្នុងលោក

វ៉ាស៊ីនតោន ៖ សហរដ្ឋអាមេរិកត្រៀមដកលុយចេញពីហោប៉ៅរហូតដល់ ២៧៥ ពាន់លានដុល្លារ ដើម្បីចំណាយលើកម្មវិធីសាងសង់នាវាចម្បាំងដើរដោយថាមពលនុយក្លេអ៊ែរប្រភេទ Trump-Class ថ្មីៗចំនួន ១៥គ្រឿង ដែលជានាវាចម្បាំងទំនើប និងធំបំផុតក្នុងពិភពលោក ។ នេះបើតាមរបាយការណ៍របស់ការិយាល័យថវិកាសភាអាមេរិក ហៅកាត់ CBO កាលពីថ្ងៃ ពុធ ។

Advertisement

ផ្អែកតាម Defense news, នាវាចម្បាំងដើរដោយថាមពលនុយក្លេអ៊ែរប្រភេទ Trump-class ដំបូងគេ ប្រហែលជាមានតម្លៃប្រហែល ២៣,៤ ពាន់លានដុល្លារ ហើយការសាងសង់អាចនឹងចាប់ផ្តើមនៅឆ្នាំ ២០២៨ និងប្រើពេលរហូតដល់ ៨ ឆ្នាំទើបរួចរាល់ ។

កាលពីខែធ្នូឆ្នាំមុន រដ្ឋបាលលោកប្រធានាធិបតី Trump បានប្រកាសពីបំណងសាងសង់នាវាចម្បាំងបំពាក់មីស៊ីលនាំផ្លូវដ៏ទំនើបបំផុត ដែលដាក់តាមឈ្មោះរបស់លោក ។ ទោះបីជាលោក Trump បានហៅពួកវាថា នាវាចម្បាំងពិសេសបំផុតគ្មានគូប្រៀបក៏ដោយ ប៉ុន្តែបើមើលលើរូបរាង និងអាវុធ គឺស្រដៀងគ្នាទៅនឹងនាវាចម្បាំង និងនាវាពិឃាតធំៗរបស់ប្រទេសដទៃទៀតដែរ ។

ប្រសិនបើត្រូវបានចាប់ផ្តើមសាងសង់, នាវាចម្បាំងដើរដោយថាមពលនុយក្លេអ៊ែរមានទម្ងន់ប្រហែល ៣៥,០០០ តោននេះ នឹងក្លាយជាអធិរាជនៅលើផ្ទៃទឹក ដែលបំពាក់ដោយអាវុធធុនធ្ងន់បំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្រ្តកងទ័ពជើងទឹកអាមេរិក ។

បើតាមរបាយការណ៍, វាត្រូវបានគេគ្រោងបំពាក់មីស៊ីលប្រឆាំងយន្តហោះ, មីស៊ីលវាយប្រហារទៅដីគោក និងប្រឆាំងនាវា, មីស៊ីលលឿនជាងសំឡេង, មីស៊ីលនាំផ្លូវនុយក្លេអ៊ែរ, កាំភ្លើងឡាស៊ែរធំៗ និងកាំភ្លើងយន្ត ។

នៅពេលសាងសង់រួច នាវាចម្បាំងនេះ ត្រូវបានគេរំពឹងថា នឹងក្លាយជានាវាចម្បាំងធំបំផុតក្នុងពិភពលោក និងធំជាងនាវាចម្បាំងទាំងឡាយ ដែលបណ្តាប្រទេសនានាសាងសង់ឡើងសម្រាប់កងទ័ពជើងទឹក ចាប់តាំងពីសង្គ្រាមលោកលើកទី២មក ។

ទន្ទឹមគ្នា កងទ័ពជើងទឹកអាមេរិក ព្យាករថា នៅចន្លោះឆ្នាំ ២០២៨ ដល់ឆ្នាំ ២០៥៦ ខ្លួននឹងទទួលបាននាវាចម្បាំងដើរដោយថាមពលនុយក្លេអ៊ែរប្រភេទ Trump-Class សរុបចំនួន ១៥គ្រឿង ដោយ ១៤គ្រឿងបន្ទាប់ ប្រហែលជាមានតម្លៃ ១៨ ពាន់លានដុល្លារក្នុងមួយគ្រឿង ៕

ប្រភព ៖ Defense news ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា