ជប៉ុន ថា គ្មានការខូចខាតទេ ក្រោយ កូរ៉េខាងជើង បាញ់សាកល្បងមីស៊ីលបាលីស្ទិក | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ជប៉ុន ថា គ្មានការខូចខាតទេ ក្រោយ កូរ៉េខាងជើង បាញ់សាកល្បងមីស៊ីលបាលីស្ទិក

ជប៉ុន ថា គ្មានការខូចខាតទេ ក្រោយ កូរ៉េខាងជើង បាញ់សាកល្បងមីស៊ីលបាលីស្ទិក

តូក្យូ ៖ ក្រសួងការពារជាតិជប៉ុន បានប្រកាសកាលពីថ្ងៃ ព្រហស្បតិ៍ ថា មិនមានការខូចខាតណាមួយត្រូវបានរាយការណ៍នៅឡើយទេ បន្ទាប់ពីកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលបាលីស្ទិធ្លាក់ចូលទៅក្នុងសមុទ្រនៅភាគខាងកើតឧបទ្វីបកូរ៉េ ។

Advertisement

បើតាម NHK, រដ្ឋមន្រ្តីការពារជាតិជប៉ុន លោក Shinjiro Koizumi និយាយថា គ្មានការចង្អុរបង្ហាញណាមួយពីការធ្លាក់មីស៊ីលនៅក្នុងដែនដីរបស់ជប៉ុននោះទេ ឬក៏តំបន់សេដ្ឋកិច្ចផ្តាច់មុខសមុទ្ររបស់ពួកយើងឡើយ ។

លោក Koizumi បន្ថែមថា បច្ចុប្បន្នពួកយើងពុំទទួលបានសេចក្តីរាយការណ៍ណាមួយពីការខូចខាតដល់យន្តហោះ ឬនាវាដែលធ្វើដំណើរនៅតំបន់ក្បែរនោះឡើយ ។
ប្រមុខការពារជាតិជប៉ុនរូបនេះ បានអះអាងទៀតថា ជប៉ុនបានដាក់កំណត់ទូតតវ៉ា បន្ទាប់ពីការបាញ់មីស៊ីលនេះ តាមរយៈបណ្តាញស្ថានទូតនៅទីក្រុងប៉េកាំង របស់ប្រទេសចិន ។

ការបាញ់មីស៊ីលបាលីស្ទិក កាលពីថ្ងៃ ព្រហស្បតិ៍ បានកើតឡើងបន្ទាប់ពីការបាញ់មីស៊ីលសាកល្បងជាបន្តបន្ទាប់របស់កូរ៉េខាងជើងនៅក្នុងឆ្នាំនេះ រួមទាំងមីស៊ីលបាលីស្ទិករយៈចម្ងាយជិត និងអាវុធតាក់ទិកដទៃទៀត ដែលរចនាឡើងដើម្បី ជំរុញសមត្ថភាពយោធារបស់រដ្ឋឯកាមួយនេះ ។

ប៉ុន្តែបើយោងតាមការលើកឡើងរបស់អ្នកជំនាញ, ការបាញ់មីស៊ីលលើកនេះ អាចជាការបញ្ជូនសារព្រមាន បន្ទាប់ពីលោកស្រី គីម យូចុង ប្អូនស្រីដ៏មានឥទ្ធិពលបំផុតរបស់មេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន ទើបតែបានរិះគន់យ៉ាងខ្លាំងចំពោះប្រទេសជប៉ុន ដែលបានបាញ់សាកល្បងមីស៊ីល Tomahawk របស់សហរដ្ឋអាមេរិក ៕

ប្រភព ៖ NHK ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា