អ៊ីស្រាអែលធ្វើសមយុទ្ធនៅសមុទ្រក្រហម ចំពេល ហ៊ូទី ធ្វើព្យុះភ្លៀង | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ៊ីស្រាអែលធ្វើសមយុទ្ធនៅសមុទ្រក្រហម ចំពេល ហ៊ូទី ធ្វើព្យុះភ្លៀង

អ៊ីស្រាអែលធ្វើសមយុទ្ធនៅសមុទ្រក្រហម ចំពេល ហ៊ូទី ធ្វើព្យុះភ្លៀង

ហ្ស៊េរុយសាឡិម ៖ កងទ័ពអ៊ីស្រាអែលបានចេញផ្សាយវីដេអូនៃសមយុទ្ធទ្រង់ទ្រាយធំមួយ នៅសមុទ្រមេឌីទែរ៉ាណេ និងសមុទ្រក្រហម ដែលចូលរួមដោយនាវាបាញ់មីស៊ីល, នាវាមុជទឹក និងនាវាផ្សេងៗទៀត ព្រមទាំង ទីបញ្ជាការប្រតិបត្តិការរបស់កងទ័ពជើងទឹក។ សមយុទ្ធនៅសមុទ្រក្រហមរបស់អ៊ីស្រាអែល ចំពេលដែលពួកឧទ្ទាម ហ៊ូទី នៅប្រទេសយ៉េមែន កំពុងធ្វើព្យុះភ្លៀង នៅលើផ្លូវទឹកមួយនេះ តាមរយៈការវាយប្រហារលើនាវា ជាដើម។

Advertisement

ពួកគេធ្វើព្យុះភ្លៀង ស្របពេលដែលក្រុមប្រដាប់អាវុធ ដែលមានអ៊ីរ៉ង់គាំទ្រពីក្រោយមួយនេះ កំពុងមានជម្លោះជាមួយប្រទេស អារ៉ាប៊ី សាអ៊ូឌីត។

កងទ័ពជើងទឹកអ៊ីស្រាអែលបានប្រកាសថា ខ្លួនបានធ្វើសមយុទ្ធទ្រង់ទ្រាយធំមួយ នៅសប្តាហ៍នេះ នៅក្នុងតំបន់ទាំងពីរនេះ ដោយបញ្ជាក់បន្ថែមថា កងកម្លាំងរាប់រយនាក់ និងនាវាជាច្រើនគ្រឿងបានចូលរួមក្នុងការហ្វឹកហាត់ដែលធ្វើឡើង ក្នុងទម្រង់ដូចស្ថានភាពជាក់ស្តែង រួមមាន ៖ ការជ្រៀតចូលតាមផ្លូវសមុទ្រ, ការប្រយុទ្ធលើសមរភូមិជាច្រើនផ្នែកក្នុងពេលតែមួយ, ការទប់ទល់នឹងការគំរាមកំហែងពីលើអាកាស, ប្រតិបត្តិការបាញ់ប្រហារ និងការការពារហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រសំខាន់ៗ ដូចជា ស្ថានីយរុករកឧស្ម័ន, កំពង់ផែ និងហេដ្ឋារចនាសម្ព័ន្ធជាតិ៕

ប្រភព ៖ AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា