តួកគី ថា រុស្ស៊ី និង អ៊ុយក្រែនគឃ្លើនបាញ់នាវាពេញផ្ទៃសមុទ្រខ្មៅ មិនរើសមុខ, ត្រូវតែបញ្ឈប់ភ្លាម | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
តួកគី ថា រុស្ស៊ី និង អ៊ុយក្រែនគឃ្លើនបាញ់នាវាពេញផ្ទៃសមុទ្រខ្មៅ មិនរើសមុខ, ត្រូវតែបញ្ឈប់ភ្លាម

តួកគី ថា រុស្ស៊ី និង អ៊ុយក្រែនគឃ្លើនបាញ់នាវាពេញផ្ទៃសមុទ្រខ្មៅ មិនរើសមុខ, ត្រូវតែបញ្ឈប់ភ្លាម

អង់ការ៉ា ៖ រដ្ឋមន្ត្រីការបរទេស ប្រទេសតួកគី កាលពីថ្ងៃសៅរ៍ បានអំពាវនាវឱ្យមានបញ្ឈប់រាល់ការវាយប្រហារដោយភាគីរុស្ស៊ី និងអ៊ុយក្រែន នៅក្នុងតំបន់សមុទ្រខ្មៅ ពោលគឺ បន្ទាប់ពីគូជម្លោះទាំងពីរគឃ្លើនវាយប្រហារកប៉ាល់ មិនរើសមុខ មិនថា ជានាវាយោធា ឬ ជានាវាស៊ីវិលនោះទេ។

Advertisement

លោក Hakan Fidan រដ្ឋមន្ត្រីការបរទេស តួកគីបានអំពាវនាវឱ្យមានការបង្កើតយន្តការមួយ ដែលអនុញ្ញាតឱ្យមានការប្រកាសផ្អាកការវាយប្រហារ។ លោកបានថ្លែងបែបនេះ នៅក្នុងបទសម្ភាសន៍មួយ ជាមួយទីភ្នាក់ងារព័ត៌មានរដ្ឋរបស់តួកគី គឺ Anadolu។

លោក Hakan Fidan បានមានប្រសាសន៍ថា «ជម្លោះនេះបានរីករាលដាលពេញផ្ទៃសមុទ្រខ្មៅទាំងមូល»។ លោកបានបន្ថែមថា «នៅដំណាក់កាលដំបូង ពួកគេបានកំណត់គោលដៅវាយប្រហារទៅលើកំពង់ផែ និង នាវាយោធា។ ប៉ុន្តែ ឥឡូវនេះ ពួកគេកំពុងវាយប្រហារទៅលើនាវាពាណិជ្ជកម្មទាំងអស់ ដោយមិនមានការបែងចែកអ្វីឡើយ»។

លោកបានបញ្ជាក់ថា នាវាដែលជារបស់តួកគី ឬ កប៉ាល់ដែលប្រើប្រាស់ទង់ជាតិរបស់តួកគី ក៏ស្ថិតក្នុងចំណោមគោលដៅ នៃការវាយប្រហារទាំងនោះដែរ។

ជាការកត់សម្គាល់ កាលពីថ្ងៃទី ៤ ខែសីហា តួកគីបានថ្កោលទោសរួចមកហើយ ចំពោះការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក នៅក្នុងសមុទ្រខ្មៅ ទៅលើនាវាស៊ីវិលរបស់តួកគី ចំនួន២គ្រឿង ដែលបណ្តាលឱ្យសមាជិកនាវិកមួយចំនួនរងរបួស៕

ប្រភព ៖ AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា