អ៊ីរ៉ង់ ថា ច្រកហ័រមូសគ្មានថ្ងៃបើកឡើងវិញទេ បើអាមេរិកមិនកែចរិត | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ៊ីរ៉ង់ ថា ច្រកហ័រមូសគ្មានថ្ងៃបើកឡើងវិញទេ បើអាមេរិកមិនកែចរិត

អ៊ីរ៉ង់ ថា ច្រកហ័រមូសគ្មានថ្ងៃបើកឡើងវិញទេ បើអាមេរិកមិនកែចរិត

តេហេរ៉ង់ ៖ អគ្គលេខាធិការក្រុមប្រឹក្សាសន្តិសុខអ៊ីរ៉ង់បានប្រកាសកាលពីថ្ងៃសៅរ៍ថា ច្រកសមុទ្រហ័រមូស (Hormuz) នឹងមិនត្រូវបានបើកឡើងវិញឡើយ រហូតទាល់តែសហរដ្ឋអាមេរិកផ្លាស់ប្តូរឥរិយាបថរបស់ខ្លួន។

Advertisement

យោងតាមសារព័ត៌មាន Anadolu, លោក Zulqadr អគ្គលេខាធិការក្រុមប្រឹក្សាសន្តិសុខអ៊ីរ៉ង់ បានចេញសេចក្តីថ្លែងការណ៍ជាលាយលក្ខណ៍អក្សរមួយពាក់ព័ន្ធនឹងបញ្ហានេះ។

លោក Zulqadr បានបញ្ជាក់ថា ការបើកច្រកសមុទ្រហ័រមូសឡើងវិញគឺអាស្រ័យលើការផ្លាស់ប្តូរជំហររបស់សហរដ្ឋអាមេរិក ដោយលោកបានលើកឡើងថា «ច្រកសមុទ្រហ័រមូសនឹងមិនត្រូវបានបើកឡើងវិញឡើយ រហូតទាល់តែសហរដ្ឋអាមេរិកកែតម្រូវឥរិយាបថរបស់ខ្លួន»។

លោក Zulqadr បានបញ្ជាក់ថា ដើម្បីឱ្យច្រកសមុទ្រហ័រមូសអាចបើកឡើងវិញបាន សហរដ្ឋអាមេរិកត្រូវតែដោះលែងទ្រព្យសម្បត្តិរបស់អ៊ីរ៉ង់ ដែលត្រូវបានបង្កកដោយគ្មានលក្ខខណ្ឌ, បញ្ឈប់ការបិទខ្ទប់ផ្លូវសមុទ្រ, ដកកងកម្លាំងជើងទឹក និងទ័ពអាកាសរបស់ខ្លួនចេញពីតំបន់ជុំវិញប្រទេសអ៊ីរ៉ង់, លុបចោលការដាក់ទណ្ឌកម្ម និងសងសំណងសម្រាប់សង្គ្រាម ពីរលើកចុងក្រោយដែលខ្លួនបានធ្វើឡើងប្រឆាំងនឹងអ៊ីរ៉ង់។

មន្ត្រីអ៊ីរ៉ង់រូបនេះក៏បានដាក់ចេញនូវលក្ខខណ្ឌផងដែរថា សហរដ្ឋអាមេរិកត្រូវបញ្ឈប់សង្គ្រាមប្រឆាំងនឹងសម្ព័ន្ធមិត្តរបស់អ៊ីរ៉ង់ នៅក្នុងប្រទេសលីបង់, ប៉ាឡេស្ទីន, យេម៉ែន និងអ៊ីរ៉ាក់ ព្រមទាំងត្រូវជៀសវាងការគំរាមកំហែងដល់អ៊ីរ៉ង់ និង មិនត្រូវប្រមាថមើលងាយតម្លៃដ៏ពិសិដ្ឋរបស់ប្រជាជាតិអ៊ីរ៉ង់នោះឡើយ៕

ប្រភព ៖ ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា