ស៊ែប៊ី ថា អឺរ៉ុបស្ថិតនៅមាត់ជ្រោះនៃសង្គ្រាមទ្រង់ទ្រាយធំជាងមុន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ស៊ែប៊ី ថា អឺរ៉ុបស្ថិតនៅមាត់ជ្រោះនៃសង្គ្រាមទ្រង់ទ្រាយធំជាងមុន

ស៊ែប៊ី ថា អឺរ៉ុបស្ថិតនៅមាត់ជ្រោះនៃសង្គ្រាមទ្រង់ទ្រាយធំជាងមុន

ប៊ែលក្រាដ ៖ ប្រធានាធិបតីស៊ែប៊ី លោក Aleksandar Vucic បានព្រមានថា អឺរ៉ុបកំពុងស្ថិតនៅមាត់ជ្រោះនៃសង្គ្រាមទ្រង់ទ្រាយធំជាងមុន។ នេះបើតាមការចេញផ្សាយ របស់សារព័ត៌មាន Tass កាលពីថ្ងៃអាទិត្យ។

Advertisement

ការព្រមានយ៉ាងដូច្នេះ បានធ្វើឡើង ស្របពេលដែលមេដឹកនាំរូបនេះ ទទួលជួបលោក Volodymyr Zelensky ប្រធានាធិបតី អ៊ុយក្រែន ដែលទៅបំពេញទស្សនកិច្ច នៅប្រទេស ស៊ែប៊ី រយៈពេល២ថ្ងៃ។

នៅក្នុងបទសម្ភាសន៍មួយ កាលពីថ្ងៃសៅរ៍, លោក Aleksandar Vucic បានរៀបរាប់ថា «ខ្ញុំគិតថា យើងកំពុងឈរនៅចំណុចចាប់ផ្តើមនៃសង្គ្រាមដ៏ធំមួយ»។

យោងតាមមេដឹកនាំស៊ែប៊ីរូបនេះ, លោកធ្លាប់សង្ឃឹមថា នឹងមានអ្នកខិតខំប្រឹងប្រែងដើម្បីស្វែងរកសន្តិភាពនៅក្នុងប្រទេសអ៊ុយក្រែន នាពេលថ្មីៗនេះ ប៉ុន្តែ រឿងនេះមិនបានកើតឡើងទេ ហើយក៏នឹងមិនកើតឡើង ក្នុងពេលឆាប់ៗនេះដែរ ដែលមានន័យថា យើងកំពុងស្ថិតនៅមាត់ជ្រោះនៃសង្គ្រាមដ៏ធំជាងនេះទៅទៀត»។

ក្រៅពីនេះ លោកបានលើកឡើងថា លោកមិនគិតថា ជម្លោះនៅអ៊ុយក្រែនអាចនឹងបញ្ចប់ នៅឆ្នាំនេះទេ។

លោកប្រធានាធិបតីស៊ែប៊ី បានរៀបរាប់ថា «ខ្ញុំមើលមិនឃើញមានការបញ្ចប់សង្គ្រាម នៅឆ្នាំនេះទេ ហើយក៏មិនឃើញមានការបញ្ចប់សង្គ្រាមរហូតដល់រដូវផ្ការីក ឆ្នាំក្រោយដែរ»។

លោកបន្ថែមថា «ហាក់ដូចជាគ្មានឱកាសសម្រាប់ដំណោះស្រាយ តាមរយៈការសម្របសម្រួលគ្នា នៅក្នុងស្ថានភាពបច្ចុប្បន្ននេះទេ»៕

ប្រភព ៖ Tass ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា