អ្នកនយោបាយជាន់ខ្ពស់អាមេរិក ថា លោក ត្រាំ ចាញ់សង្គ្រាមជាមួយ អ៊ីរ៉ង់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ្នកនយោបាយជាន់ខ្ពស់អាមេរិក ថា លោក ត្រាំ ចាញ់សង្គ្រាមជាមួយ អ៊ីរ៉ង់

អ្នកនយោបាយជាន់ខ្ពស់អាមេរិក ថា លោក ត្រាំ ចាញ់សង្គ្រាមជាមួយ អ៊ីរ៉ង់

វ៉ាស៊ីនតោន ៖ អ្នកនយោបាយជាន់ខ្ពស់អាមេរិកមួយរូប បានអះអាងកាលពីថ្ងៃ អាទិត្យ ថា ប្រធានាធិបតីអាមេរិក លោក Donald Trump បាន “ចាញ់សង្គ្រាម” ជាមួយអ៊ីរ៉ង់ និងថា ការបន្តប្រយុទ្ធកំពុងធ្វើឱ្យសហរដ្ឋអាមេរិកចុះខ្សោយ ប៉ុន្តែអ៊ីរ៉ង់កាន់តែមានរឹងមាំ ។
 
លោក Chris Murphyសមាជិកព្រឹទ្ធសភាបក្សប្រជាធិបតេយ្យអាមេរិកបានប្រាប់ NBC News ច្បាស់ៗថា សង្គ្រាមមជ្ឈិមបូព៌ា បានធ្វើឱ្យអាមេរិកកាន់តែចុះខ្សោយ ប៉ុន្តែអ៊ីរ៉ង់កាន់តែខ្លាំងក្លា ហើយថា រូបលោកនឹងគាំទ្រ ទោះបីជាកិច្ចព្រមព្រៀងសន្តិភាពល្អ ឬមិនល្អក៏ដោយ ប្រសិនបើវាអាចបញ្ចប់ជម្លោះនេះ និងបើកច្រកសមុទ្រ Hormuz ឡើងវិញ ។
 
បើតាម Anadolu, លោក Murphyនិយាយថា ការចំណាយ និងតម្លៃដែលត្រូវបង់ ដើម្បីបើកផ្លូវទឹកយុទ្ធសាស្ត្រដ៏សំខាន់នេះឡើងវិញ កំពុងកើនឡើង ស្របពេលដែលការចរចារវាងភាគីពាក់ព័ន្ធនៅតែជាប់គាំង ។
 
យោងតាម The Washington Times, មន្ត្រីអ៊ីរ៉ង់បានទាមទារឱ្យអាមេរិកផ្តល់លុយសំណង, ការលុបចោលទណ្ឌកម្ម និងបញ្ឈប់ប្រតិបត្តិការយោធា ជាថ្នូរនឹងកិច្ចព្រមព្រៀងសន្តិភាព ។
 
យ៉ាងណា លោក Murphy បានអះអាងថា សង្គ្រាមនេះត្រូវតែបញ្ចប់ ពីព្រោះរាល់ថ្ងៃដែលសង្គ្រាមបន្ត ទីក្រុងវ៉ាស៊ីនតោនកាន់តែចុះខ្សោយ តែទីក្រុងតេហេរ៉ង់កាន់តែរឹងមាំ ហើយប្រជាជននៅសហរដ្ឋអាមេរិកកាន់តែរងផលប៉ះពាល់ ដោយសារតម្លៃទំនិញ និងសេវាកម្មកើនឡើងជាបន្តបន្ទាប់ ។
 
សមាជិកព្រឹទ្ធសភាបក្សប្រជាធិបតេយ្យមានវ័យ ៥៣ឆ្នាំរូបនេះ បានសង្កត់ធ្ងន់ថា លោកនឹងក្រោកឈរឡើងប្រឆាំងនឹងការផ្តល់ថវិកាបន្ថែម ដើម្បីបន្តសង្គ្រាមអាមេរិក-អ៊ីរ៉ង់ ប៉ុន្តែលោកនឹងគាំទ្រការបំពេញឃ្លាំងស្តុកអាវុធ និងគ្រាប់រំសេវរបស់សហរដ្ឋអាមេរិកឡើងវិញ បន្ទាប់ពីជម្លោះដ៏ធំនៅមជ្ឈិមបូព៌ាមួយនេះឈានដល់ទីបញ្ចប់ ។
 
សូមរម្លឹកថា សង្គ្រាមរវាងអាមេរិក និងអ៊ីស្រាអែល ជាមួយអ៊ីរ៉ង់ គឺជាជម្លោះយោធាទ្រង់ទ្រាយធំមួយនៅតំបន់មជ្ឈិមបូព៌ា ដែលបានផ្ទុះឡើងកាលពីចុងខែកុម្ភៈ ឆ្នាំ២០២៦ នៅពេលដែលសម្ព័ន្ធដែកថែបទាំងពីរ បានរួមដៃគ្នាបើកប្រតិបត្តិការវាយប្រហារតាមផ្លូវអាកាសទៅលើគោលដៅយុទ្ធសាស្ត្រនានាទូទាំងប្រទេសអ៊ីរ៉ង់ ។
 
មិនបង្អង់យូរ ភាគីអ៊ីរ៉ង់បានបើកការវាយប្រហារសងសឹកវិញភ្លាមៗ ដោយការបាញ់ស្រោចមីស៊ីល និងយន្តហោះដ្រូនរាប់រយគ្រឿង សំដៅលើប្រទេសអ៊ីស្រាអែល និងមូលដ្ឋានទ័ពអាមេរិកនៅក្នុងតំបន់មជ្ឈិមបូព៌ា ៕

Advertisement


 
ប្រភព ៖ Anadolu ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា