លោក Trump ព្រមានថា ការប្រើកម្លាំងយោធាទ្រង់ទ្រាយធំប្រឆាំងអ៊ីរ៉ង់ នៅតែជាជម្រើសលើតុ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក Trump ព្រមានថា ការប្រើកម្លាំងយោធាទ្រង់ទ្រាយធំប្រឆាំងអ៊ីរ៉ង់ នៅតែជាជម្រើសលើតុ

លោក Trump ព្រមានថា ការប្រើកម្លាំងយោធាទ្រង់ទ្រាយធំប្រឆាំងអ៊ីរ៉ង់ នៅតែជាជម្រើសលើតុ

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃ ចន្ទ បានបដិសេធឆ្លើយសំណួរពាក់ព័ន្ធនឹងការបន្តចរចាជាមួយអ៊ីរ៉ង់ ប៉ុន្តែលោកបានព្រមានធ្ងន់ៗថា ការប្រើប្រាស់កម្លាំងយោធាទ្រង់ទ្រាយធំមិនធ្លាប់មាន នឹងនៅតែជាជម្រើសលើតុ ។

Advertisement

នៅពេលត្រូវបានអ្នកសារព័ត៌មានសាកសួរថាតើការវាយប្រហារទ្រង់ទ្រាយធំប្រឆាំងនឹងសាធារណៈរដ្ឋឥស្លាមអ៊ីរ៉ង់ នៅតែជាជម្រើសដែរទេ ? លោក ត្រាំ បានឆ្លើយតបច្បាស់ៗថា សហរដ្ឋអាមេរិកមានសមត្ថភាពជ្រើសរើសជម្រើសបែបនេះ ប្រសិនបើលោកសម្រេចចិត្តធ្វើរឿងនោះ ប្រសិនបើការចរចាមិនអាចឈានដល់កិច្ចព្រមព្រៀង ប៉ុន្តែអ្នកនឹងដឹងនៅពេលក្រោយ ។

ប្រធានាធិបតីអាមេរិករូបនេះបន្ថែមថា សហរដ្ឋអាមេរិកនឹងទាមទារលុយសំណងការខូចខាត ដែលអ៊ីរ៉ង់បានបង្កឡើងក្នុងអំឡុងពេល ៥០ ឆ្នាំកន្លងមកនេះ ដើម្បីឆ្លើយតបការដែលទីក្រុងតេហេរ៉ង់ទាមទារលុយសងការខូចខាត ដោយសារការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល ។

លោក ត្រាំ ដែលមានវ័យ៨០ឆ្នាំរូបនេះ បានសង្កត់ធ្ងន់ថា ប្រសិនបើមានការទាមទារលុយសងការខូចខាត នោះលោកគិតថា អ៊ីរ៉ង់ក៏ត្រូវតែសងថ្លៃខូចខាតទាំងនោះត្រឡប់មកវិញផងដែរ ។

ការអះអាងបែបនេះរបស់លោក ត្រាំ ធ្វើឡើងបន្ទាប់ពីអ៊ីរ៉ង់បានទាមទារលុយសំណងពីអាមេរិកក្នុងទំហំទឹកប្រាក់ចំនួន ៣០០ពាន់លានដុល្លារ ជាថ្នូរនឹងការស្តារប្រទេសឡើងវិញ និងជាលក្ខខណ្ឌក្នុងការបញ្ចប់ជម្លោះ ឬបើកច្រកសមុទ្រ Hormuz ឡើងវិញ ៕

ប្រភព ៖ Anadolu ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា