កូរ៉េខាងត្បូង និងអាមេរិក ត្រៀមបញ្ចេញសាច់ដុំយោធារួមគ្នា កម្លា កូរ៉េខាងជើង | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កូរ៉េខាងត្បូង និងអាមេរិក ត្រៀមបញ្ចេញសាច់ដុំយោធារួមគ្នា កម្លា កូរ៉េខាងជើង

កូរ៉េខាងត្បូង និងអាមេរិក ត្រៀមបញ្ចេញសាច់ដុំយោធារួមគ្នា កម្លា កូរ៉េខាងជើង

សេអ៊ូល ៖ កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ត្រៀមបញ្ចេញសាច់ដុំយោធារួមគ្នាដ៏ធំមួយ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៧ ខែសីហាខាងមុខ ខណៈដែលសម្ព័ន្ធមិត្តទាំងពីរបង្កើនការត្រៀមខ្លួនឆ្លើយតប ចំពោះសមត្ថភាពយោធាដែលកំពុងរីកចម្រើនខ្លាំងរបស់កូរ៉េខាងជើង ។

Advertisement

បើតាម Straits Times, សមយុទ្ធខ្នាតធំប្រចាំឆ្នាំ Ulchi Freedom Shield (UFS) រវាងកូរ៉េខាងត្បូង-អាមេរិក នឹងផ្តោតសំខាន់លើការទប់ទល់នឹងការវាយប្រហារដោយយន្តហោះដ្រូន ការរំខានប្រព័ន្ធ GPS និងការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត ។

លោកវរសេនីយ៍ឯក Ryan Donald មន្រ្តីយោធាអាមេរិកប្រចាំកូរ៉េខាងត្បូង និយាយថា សមយុទ្ធ UFS នេះ ត្រូវបានធ្វើបច្ចុប្បន្នភាព ដើម្បីឆ្លើយតបទៅនឹងការផ្លាស់ប្តូរទម្រង់សង្គ្រាមទំនើប ។ លោកថា ល្បែងសង្គ្រាមនេះ ក៏ផ្តោតសំខាន់លើការគំរាមកំហែងដល់ឧបទ្វីបកូរ៉េ និងការការពារប្រទេសកូរ៉េខាងត្បូង ។

បើតាមលោកវរសេនីយ៍ឯក Jang Doyoung មកពីអគ្គសេនាធិការចម្រុះកូរ៉េខាងត្បូង, ទាហានកូរ៉េខាងត្បូងប្រហែល ១៨,០០០នាក់ នឹងចូលរួមក្នុងសមយុទ្ធនេះ ដែលមានទំហំប្រហាក់ប្រហែលនឹងឆ្នាំមុនៗ ។

ទោះបីកូរ៉េខាងត្បូង និងអាមេរិក បានអះអាងថា សមយុទ្ធនេះស្ថិតក្នុងគោលបំណងការពារខ្លួនក៏ដោយ ក៏កូរ៉េខាងជើងតែងតែរិះគន់ល្បែងសង្គ្រាមរួមគ្នារបស់ប្រទេសទាំងពីរ ដោយចាត់ទុកថា ជាសកម្មភាពបង្កហេតុ ដែលអាចធ្វើឱ្យភាពតានតឹងនៅលើឧបទ្វីបកូរ៉េកាន់តែពុះកញ្ជ្រោល ៕

ប្រភព ៖ The Straits Times ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា