លោក Trump ថា អ៊ីរ៉ង ប្រឈមជម្រើសពីរ គឺការដួលរលំសេដ្ឋកិច្ច និងរងការវាយប្រហារទ្រង់ទ្រាយធំ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក Trump ថា អ៊ីរ៉ង ប្រឈមជម្រើសពីរ គឺការដួលរលំសេដ្ឋកិច្ច និងរងការវាយប្រហារទ្រង់ទ្រាយធំ

លោក Trump ថា អ៊ីរ៉ង ប្រឈមជម្រើសពីរ គឺការដួលរលំសេដ្ឋកិច្ច និងរងការវាយប្រហារទ្រង់ទ្រាយធំ

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអះអាងថា ប្រទេសអ៊ីរ៉ង់កំពុងប្រឈមមុខនឹងជម្រើសចំនួនពីរ ក្នុងសង្គ្រាមជាមួយសហរដ្ឋអាមេរិក ទី១គឺការដួលរលំសេដ្ឋកិច្ច និងទី២គឺរងការវាយប្រហារទ្រង់ទ្រាយធំ ។

Advertisement

ក្នុងបទសម្ភាសន៍ជាមួយ Real America’s Voice តាមទូរស័ព្ទ ដែលចាក់ផ្សាយកាលពីថ្ងៃ ចន្ទ, លោក ត្រាំ បាននិយាយថា លោកកំពុងស្ថិតក្នុងការចរចា ប៉ុន្តែភាគីអ៊ីរ៉ង់ គឺជា “អ្នកចរចាដ៏ពូកែបោកប្រាស់” ។

ជាមួយគ្នានេះ លោក ត្រាំ បានច្រានចោលការព្រួយបារម្ភនានា ជុំវិញការខ្វះខាតគ្រាប់រំសេវ ដោយលោកនិយាយថា អាមេរិកកំពុងផលិតគ្រាប់បន្ថែមយ៉ាងច្រើនសន្ធឹកសន្ធាប់ ហើយបានទម្លាក់កំហុសនេះលើអតីតប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ។

លោក ត្រាំ បានសង្កត់ធ្ងន់ថា យើងគ្មានបញ្ហាជាមួយគ្រាប់រំសេវទេ ប៉ុន្តែគ្រាន់តែមានតិចប៉ុណ្ណោះ ហើយយើងកំពុងផលិតបន្ថែមយ៉ាងសន្ធឹកសន្ធាប់ ។ លោកថា បញ្ហានេះ គឺដោយសារតែលោក បៃដិន បានផ្តល់ជំនួយទំហំ ៣០០ពាន់លានដុល្លារទៅឱ្យអ៊ុយក្រែន ។

បើតាមកាសែតរ៉យទ័រ, កងទ័ពអាមេរិកបានប្រើប្រាស់ស្ទើរតែអស់ស្តុកនូវមីស៊ីលវាយប្រហារចម្ងាយឆ្ងាយមានភាពជាក់លាក់កម្រិតខ្ពស់ ក្នុងអំឡុងសង្គ្រាមជាមួយអ៊ីរ៉ង់ ដែលបង្កឱ្យមានការព្រួយបារម្ភអំពីការត្រៀមខ្លួនរបស់យោធា សម្រាប់ការផ្ទុះជម្លោះណាមួយនាពេលអនាគត ៕

ប្រភព ៖ The Straits Times ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា