លោក ហ្សេលេនស្គី ចោទ រុស្ស៊ី បាញ់មីស៊ីល កូរ៉េខាងជើង វាយប្រហារ អ៊ុយក្រែន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក ហ្សេលេនស្គី ចោទ រុស្ស៊ី បាញ់មីស៊ីល កូរ៉េខាងជើង វាយប្រហារ អ៊ុយក្រែន

លោក ហ្សេលេនស្គី ចោទ រុស្ស៊ី បាញ់មីស៊ីល កូរ៉េខាងជើង វាយប្រហារ អ៊ុយក្រែន

កៀវ ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី កាលពីថ្ងៃ អង្គារ បានចង្អុលមុខរុស្ស៊ីចំៗ ថាបានប្រើប្រាស់មីស៊ីលរបស់កូរ៉េខាងជើង វាយប្រហារយ៉ាងសាហាវសម្លាប់មនុស្សដល់ទៅ ១០នាក់ និងរាប់សិបនាក់ទៀតរងរបួស ។

Advertisement

យោងតាមចារកម្មយោធាអ៊ុយក្រែន, ប្រព័ន្ធរ៉ាដាចាប់បានសញ្ញាហោះហើររបស់មីស៊ីលបាលិស្ទិករយៈចម្ងាយខ្លីប្រភេទ KN-23 ឬ KN-24 របស់កូរ៉េខាងជើង ។

មីស៊ីលទាំងនេះ មានក្បាលគ្រាប់ធំជាង និងបាញ់បានឆ្ងាយជាងមីស៊ីល អ៊ីស្កាន់ឌើIskander របស់រុស្ស៊ី ។ ចំណែកការស្ទាក់ចាប់ពួកវាមានការលំបាកខ្លាំង ហើយមានតែសំណាញ់មេឃ Patriot ដែលផលិតដោយអាមេរិកតែមួយគត់ ទើបអាចបាញ់ទម្លាក់វាបាន ។

ក្រៅពីចោទរុស្ស៊ីប្រើមីស៊ីលកូរ៉េខាងជើង, លោកប្រធានាធិបតី ហ្សលេនស្គី ក៏បានអះអាងដែរថា រុស្ស៊ីកំពុងរៀបចំផែនការចល័តទ័ពថ្មីនៅរដូវស្លឹកឈើជ្រុះ ក្នុងគោលបំណងអូសបន្លាយការធ្វើសង្គ្រាម ហើយកងទ័ពមួយចំនួនដែលដាក់ពង្រាយមកពីកូរ៉េខាងជើង ។

មេដឹកនាំអ៊ុយក្រែនរូបនេះ បានសង្កត់ធ្ងន់ថា ការចល័តទ័ពនេះ នឹងកើតឡើងបន្ទាប់ពីការបោះឆ្នោតសភារបស់ប្រទេសរុស្ស៊ី នៅខែកញ្ញាខាងមុខ ។ បើតាមការលើកឡើងលោក ហ្សេលេនស្គី, កូរ៉េខាងជើងបានសម្រេចចិត្តបញ្ជូនកងទ័ពរាប់ម៉ឺននាក់ទៅកាន់ទឹកដីរុស្ស៊ី ដើម្បីចូលរួមសង្គ្រាមនៅអ៊ុយក្រែន ៕

ប្រភព ៖ AFP និង NHK ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា