រដ្ឋមន្ត្រីជាវ៉ាន់ដេត៖រាជរដ្ឋាភិបាលមានគោលដៅច្បាស់លាស់ក្នុងការគាំពារអតីតយុទ្ធជននិងនិវត្តជន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រដ្ឋមន្ត្រីជាវ៉ាន់ដេត៖រាជរដ្ឋាភិបាលមានគោលដៅច្បាស់លាស់ក្នុងការគាំពារអតីតយុទ្ធជននិងនិវត្តជន

រដ្ឋមន្ត្រីជាវ៉ាន់ដេត៖រាជរដ្ឋាភិបាលមានគោលដៅច្បាស់លាស់ក្នុងការគាំពារអតីតយុទ្ធជននិងនិវត្តជន

ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត បានគូសបញ្ជាក់ពីការយកចិត្តទុករបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានដាក់ចេញនូវកម្មវិធីគោលនយោបាយ និងគោលដៅច្បាស់លាស់ ក្នុងការគាំទ្រអតីតយុទ្ធជន និងនិវត្តជន មានដូចជា ការផ្តល់សេវាសុខាភិបាល បន្ថែមអត្ថប្រយោជន៍សង្គម ការបណ្តុះបណ្តាលជំនាញ ការផ្តល់ឱកាសការងារ និងការផ្តល់ឱកាសចូលរួមក្នុងសកម្មភាពសង្គម និងសេដ្ឋកិច្ច ជាដើម។

Advertisement

ប្រសាសន៍ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និង ទូរគមនាគមន៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តតាកែវ កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ ក្នុងឱកាអញ្ជើញជាអធិបតីភាព ក្នុងពិធីសំណេះសំណាលជាមួយអតីតយុទ្ធជននិងនិវត្តជនកម្ពុជា នៅស្រុកត្រាំកក់ ខេត្តតាកែវ ដោយមានការចូលរួមពី ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ ក្រុមប្រឹក្សាខេត្ត និងមានការចូលរួមពីសមាជិកសមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជានិងកងកម្លាំងប្រដាប់អាវុធ មន្រ្តីរាជការ និងសមាជិកគណៈកម្មាធិការសមាគមស្រុក និងឃុំទាំងអស់ក្នុងខេត្តតាកែវផងដែរ។

ឯកឧត្តម ជា វ៉ាន់ដេត បានបន្ថែមថា រដ្ឋាភិបាលបានកំណត់ដាក់ចេញនាពេលថ្មីនេះអោយមានការ ទឹកចិត្តដល់សមាជិកសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានពាំនាំនូវក្ដីនឹករឭក និងការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានសមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ជូនចំពោះបងប្អូនអតីតយុទ្ធជននិងនិវត្តជន កងកម្លាំងប្រដាប់អាវុធ មន្រ្តីរាជការ និងសមាជិកគណៈកម្មាធិការសមាគមស្រុក និងឃុំទាំងទាំងអស់ក្នុងខេត្តតាកែវ ដែលសម្តេចតេជោ និងសម្តេចធិបតី តែងតែយកចិត្តទុកដាក់ដល់ទុក្ខធុរៈ និងគោរពស្រឡាញ់អតីតយុទ្ធជននិងនិវត្តជន។

ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត បានបញ្ជាក់ពីសារៈសំខាន់នៃការបង្កើតឱ្យមានគណៈកម្មាធិការសមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជាថ្នាក់ស្រុក និងតាមឃុំនីមួយៗ គឹដើម្បីរួមចំណែកក្នុងការជួយធានាការផ្តល់សេវាគាំពារដល់អតីតយុទ្ធជនក្នុងមូលដ្ឋានបានលឿនរហ័ស តាមរយៈការសម្របសម្រួលប័ណ្ណ.ប.ស.ស និងការទទួលបានរបបសន្តិសុខសង្គម ព្រមទាំងជួយលើកកម្ពស់ជីវភាពនិងសុខុមាលភាពរស់នៅ។

ឯកឧត្តមរដ្ឋមន្រ្តី ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលបានសម្ដែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅបំផុត និងវាយតម្លៃខ្ពស់ចំពោះវីរយុទ្ធជន វីរយុទ្ធនារី និងនិវត្តជន ដែលបានធ្វើពលិកម្មបូជាសាច់ស្រស់ឈាមស្រស់ក្នុងបុព្វហេតុការពារ និងកសាងជាតិមាតុភូមិ នាពេលអតីតកាល និងបច្ចុប្បន្ន។

ឯកឧត្តមអភិបាល វ៉ី សំណាង អភិបាលខេត្តតាកែវ បានឡើងអានរបាយការណ៍លើការងាររបស់សមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជារបស់ខេត្តថា ការអនុវត្តរបស់រដ្ឋបាលខេត្ត គឺយើងត្រូវគ្រប់គ្រងស្ថិតិ បញ្ជីឈ្មោះ ក៏ដូចជាការចុះជួបដោយផ្ទាល់ដល់គេហដ្ឋានរបស់សមាជិកសមាគមមានទាំងអតីតយុទ្ធជន និងនិវត្តជនដែលជាអតីតមន្ត្រីរាជការស៊ីវិលផងដែរ។ ក្នុងន័យនេះដើម្បីងាយស្រួលក្នុងការអនុវត្តការងារ ងាយស្រួលក្នុងការគ្រប់គ្រងសមាជិក ក៏ដូចជាការដឹងសុខទុក្ខរបស់សមាជិកនៅថ្នាក់របស់ខ្លួនឱ្យកាន់តែល្អប្រសើរ ៕

ដោយ៖ង៉ាន់ ទិត្យ
រូបភាព៖រិន រចនា

ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា