អ៊ីរ៉ង់ឲ្យរង្វាន់៣ម៉ឺនដុល្លារ ដល់អ្នកអាចសម្លាប់ ឬ ចាប់ខ្លួនទាហានអាមេរិក | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ៊ីរ៉ង់ឲ្យរង្វាន់៣ម៉ឺនដុល្លារ ដល់អ្នកអាចសម្លាប់ ឬ ចាប់ខ្លួនទាហានអាមេរិក

អ៊ីរ៉ង់ឲ្យរង្វាន់៣ម៉ឺនដុល្លារ ដល់អ្នកអាចសម្លាប់ ឬ ចាប់ខ្លួនទាហានអាមេរិក

តេហេរ៉ង់ ៖ កងទ័ពជើងគោកនៃប្រទេសអ៊ីរ៉ង់ បានប្រកាសកាលពីថ្ងៃអាទិត្យថា ខ្លួននឹងផ្តល់ប្រាក់រង្វាន់ស្មើនឹង ៣០,០០០ ដុល្លារអាមេរិក សម្រាប់ការសម្លាប់ ឬ ចាប់ខ្លួនទាហានអាមេរិក ម្នាក់ដោយប្រាក់រង្វាន់នេះនឹងត្រូវកើនឡើង ជាពីរដង ប្រសិនបើប្រតិបត្តិការនេះត្រូវបានធ្វើឡើងដោយស្ត្រី។

យោងតាមទីភ្នាក់ងារព័ត៌មានរដ្ឋ IRNA, លោក Amir Hatami អគ្គមេបញ្ជាការកងទ័ពជើងគោក បានថ្លែងថា ផែនការនេះត្រូវបានរៀបចំឡើងបន្ទាប់ពីមាន «ការស្នើសុំយ៉ាងច្រើន» ក្នុងការចូលរួម។

លោក Hatami បាននិយាយថា «ជនណាក៏ដោយដែលសម្លាប់ ឬចាប់ខ្លួន និងប្រគល់កងទ័ពឈ្លានពានអាមេរិកមកឱ្យ នឹងទទួលបានប្រាក់រង្វាន់ស្មើនឹង ៣០,០០០ ដុល្លារអាមេរិក ពីកងទ័ពនៃសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់» ។

លោកបានបន្ថែមទៀតថា «ស្ត្រីអ៊ីរ៉ង់ ដែលមានភាពក្លាហាន ហើយបានអនុវត្តសកម្មភាពបែបនេះ នឹងទទួលបានប្រាក់រង្វាន់ទ្វេដង»។

បើតាម CNA, កន្លងមក មិនទាន់មានការពង្រាយកងទ័ពជើងគោកអាមេរិក នៅក្នុងប្រទេសអ៊ីរ៉ង់ អំឡុងពេលសង្គ្រាមមជ្ឈិមបូព៌ានៅឡើយទេ លើកលែងតែ បេសកកម្មជួយសង្គ្រោះកងទ័ពអាកាសអាមេរិក ដែលត្រូវបាញ់ធ្លាក់ កាលពីខែមេសា តែប៉ុណ្ណោះ។

ចំនួនបុគ្គលិកយោធាអាមេរិកដែលបានពលីជីវិត ចាប់តាំងពីសង្គ្រាមបានចាប់ផ្តើមឡើង គឺមានចំនួន ១៧នាក់ ដោយករណីស្លាប់ថ្មីៗច្រើនបំផុតបានកើតឡើង នៅក្នុងខែកក្កដា។ ពួកគេទាំងអស់ត្រូវបានសម្លាប់ នៅខាងក្រៅដែនដី អ៊ីរ៉ង់ នៅក្នុងបណ្តាប្រទេសនានា រួមទាំងហ្ស៊កដានី និងអ៊ីរ៉ាក់៕

ប្រភព ៖ CNA ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា