អ៊ីរ៉ង់ប្រកាសត្រៀមខ្លួនបន្តជម្លោះជាមួយអាមេរិក ដំណាក់កាលថ្មី | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ៊ីរ៉ង់ប្រកាសត្រៀមខ្លួនបន្តជម្លោះជាមួយអាមេរិក ដំណាក់កាលថ្មី

អ៊ីរ៉ង់ប្រកាសត្រៀមខ្លួនបន្តជម្លោះជាមួយអាមេរិក ដំណាក់កាលថ្មី

តេហេរ៉ង់ ៖ អ៊ីរ៉ង់ជឿជាក់ថា ការខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល ក្នុងការស្វែងរកបទឈប់បាញ់មានគោលបំណងតែមួយគត់ គឺ ដើម្បីកាត់បន្ថយសម្ពាធលើទីផ្សារ និង ត្រៀមខ្លួនសម្រាប់ដំណាក់កាលថ្មីនៃអរិភាព។ នេះបើតាមប្រភពពីមន្ត្រីអ៊ីរ៉ង់ ចេញផ្សាយដោយ The Wall Street Journal នៅថ្ងៃចន្ទនេះ។

កាសែត The Wall Street Journal បានកត់សម្គាល់ដែរថា ការត្រៀមខ្លួនរបស់ទីក្រុងតេហេរ៉ង់ ក្នុងការវាយបកវិញ បង្ហាញពីការខ្វះទំនុកចិត្តយ៉ាងខ្លាំង ដែលទំនងជានឹងរារាំងភាគីទាំងពីរ មិនឱ្យឈានដល់កិច្ចព្រមព្រៀងប្រកបដោយនិរន្តរភាពដើម្បីបញ្ចប់ជម្លោះ ក្នុងពេលឆាប់ៗនេះ។

បើតាម TASS, អាមេរិក និងអ៊ីស្រាអែលបានបើកការវាយប្រហារសង្គ្រាម ប្រឆាំងនឹងអ៊ីរ៉ង់ នៅថ្ងៃទី២៨ ខែកុម្ភៈ។ នៅខែមិថុនា ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេហេរ៉ង់ ដោយមានទីក្រុងអ៊ីស្លាម៉ាបាដ ដើរតួជាអ្នកសម្របសម្រួល បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាដែលកំណត់ឱ្យមានការបញ្ឈប់អរិភាពជាបន្ទាន់ នៅគ្រប់សមរភូមិ រួមទាំង នៅក្នុងប្រទេសលីបង់ផងដែរ។ ទោះជាយ៉ាងណាក៏ដោយ នៅព្រឹកព្រលឹមថ្ងៃទី៨ ខែកក្កដា សហរដ្ឋអាមេរិកបានបន្តការវាយប្រហារទ្រង់ទ្រាយធំប្រឆាំងនឹងអ៊ីរ៉ង់ឡើងវិញ ដោយចោទប្រកាន់អ៊ីរ៉ង់ថា បានរំលោភលើលក្ខខណ្ឌនៃកិច្ចព្រមព្រៀង ដែលបានសម្រេចលើច្រកសមុទ្រហ័រមូស។ នៅថ្ងៃទី២ ខែសីហា លោក ត្រាំ បានប្រកាសថា សហរដ្ឋអាមេរិក និងអ៊ីរ៉ង់នឹងចាប់ផ្តើមការចរចាលើកិច្ចព្រមព្រៀងសន្តិភាព។

លើសពីនេះ មេដឹកនាំសហរដ្ឋអាមេរិករូបនេះបានសរសេរ នៅលើបណ្តាញសង្គម Truth Social ថា លោកបានយល់ព្រមលុបចោលការវាយប្រហារទ្រង់ទ្រាយធំ ដែលបានគ្រោងទុកប្រឆាំងនឹងអ៊ីរ៉ង់ ដើម្បីឈានដល់កិច្ចព្រមព្រៀង ជាមួយទីក្រុងតេហេរ៉ង់៕

ប្រភព ៖ Tass ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា