រដ្ឋមន្ត្រីអ៊ីស្រាអែល ទទូចឱ្យសម្លាប់ប្រជាជនប៉ាឡេស្ទីនពី ៣០ ទៅ ៤០ នាក់ នៅហ្គាហ្សា រាល់យប់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រដ្ឋមន្ត្រីអ៊ីស្រាអែល ទទូចឱ្យសម្លាប់ប្រជាជនប៉ាឡេស្ទីនពី ៣០ ទៅ ៤០ នាក់ នៅហ្គាហ្សា រាល់យប់

រដ្ឋមន្ត្រីអ៊ីស្រាអែល ទទូចឱ្យសម្លាប់ប្រជាជនប៉ាឡេស្ទីនពី ៣០ ទៅ ៤០ នាក់ នៅហ្គាហ្សា រាល់យប់

ហ៊្សេរុយសាឡឹម ៖ លោក Itamar Ben-Gvir រដ្ឋមន្ត្រីសន្តិសុខជាតិស្តាំនិយមជ្រុលរបស់អ៊ីស្រាអែល និយាយថា កងកម្លាំងអ៊ីស្រាអែលគួរតែសម្លាប់ប្រជាជនប៉ាឡេស្ទីន ពី ៣០ ទៅ ៤០នាក់នៅតំបន់ហ្គាហ្សាជារៀងរាល់យប់ និងលើសពីនេះ ចំពោះអ្នកទាំងឡាយណាដែលបង្កការគំរាមកំហែងដ៏គ្រោះថ្នាក់ ។

ការអះអាងបែបនេះរបស់លោក Ben-Gvir ធ្វើឡើងទៅកាន់លោក Rom Braslavski ដែលជាអតីតឈ្លើយសឹកអ៊ីស្រាអែល ដែលត្រូវបានឃុំខ្លួននៅតំបន់ហ្គាហ្សា និងបន្ទាប់ពីអ៊ីស្រាអែលបានធ្វើសង្គ្រាមប្រល័យពូជសាសន៍លើដែនដីនេះ ក្រោយការវាយប្រហារដឹកនាំដោយក្រុមហាម៉ាសក្នុងខែតុលា ឆ្នាំ២០២៣ ។

យោងតាមក្រសួងសុខាភិបាលតំបន់ហ្គាហ្សា, ការវាយប្រហាររបស់អ៊ីស្រាអែលបានសម្លាប់មនុស្សជាង ១,២៥០នាក់នៅក្នុងតំបន់ហ្គាហ្សា ចាប់តាំងពីបទឈប់បាញ់បានចាប់ផ្តើមកាលពីខែតុលាឆ្នាំមុន ។

បើតាម Aljazeera, លោក Ben-Gvir បានប្រាប់លោក Braslavski ថា លោកមិនយល់ស្របចំពោះការសម្រេចចិត្តរបស់លោកនាយករដ្ឋមន្រ្តី Netanyahu ក្នុងការបន្ថយការវាយប្រហារយោធានៅតំបន់ហ្គាហ្សា ស្ថិតក្រោមបទឈប់បាញ់បច្ចុប្បន្ននោះទេ ដោយលោកបានអះអាងជំនួសវិញ សម្រាប់ការសម្លាប់មនុស្សជាអ្នកដែលត្រូវបានចាត់ទុកថា ជាការគំរាមកំហែងដ៏សកម្ម ។

រដ្ឋមន្ត្រីស្តាំនិយមជ្រុលរូបនេះ ជាបុគ្គលមានឥទ្ធិពលម្នាក់នៅក្នុងជួររដ្ឋាភិបាលអ៊ីស្រាអែល ខណៈពេលដែលប្រទេសនេះកំពុងឈានឆ្ពោះទៅរកការបោះឆ្នោតជ្រើសរើសមេដឹកនាំថ្មី នៅថ្ងៃទី២៧ ខែតុលាខាងមុខ ។

សព្វថ្ងៃ លោក Ben-Gvir បានស្ថិតនៅក្នុងជួររដ្ឋាភិបាលចម្រុះរបស់លោកនាយករដ្ឋមន្ត្រី Netanyahu និងគ្រប់គ្រងអង្គភាពសេវានគរបាល និងពន្ធនាគាររបស់អ៊ីស្រាអែល ៕

ប្រភព ៖ Aljazeera ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា