លោក ពូទីន ៖ រុស្ស៊ី និងមីយ៉ាន់ម៉ា មានទំនាក់ទំនងមិត្តភាពដ៏រឹងមាំ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក ពូទីន ៖ រុស្ស៊ី និងមីយ៉ាន់ម៉ា មានទំនាក់ទំនងមិត្តភាពដ៏រឹងមាំ

លោក ពូទីន ៖ រុស្ស៊ី និងមីយ៉ាន់ម៉ា មានទំនាក់ទំនងមិត្តភាពដ៏រឹងមាំ

មូស្គូ ៖ «រុស្ស៊ី និង មីយ៉ាន់ម៉ា មានទំនាក់ទំនងមិត្តភាព, ភាពជាដៃគូ និងការគាំទ្រគ្នាទៅវិញទៅមកដ៏រឹងមាំ ដែលបានឆ្លងកាត់ការសាកល្បងនៃពេលវេលា»។ នេះបើតាមការបញ្ជាក់របស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បន្ទាប់ពីបានទទួលជួបពិភាក្សាជាមួយមេដឹកនាំមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង កាលពីថ្ងៃអង្គារ។

បើតាម Tass, លោក ពូទីន បានមានប្រសាសន៍ថា «យើងមានសេចក្តីរីករាយយ៉ាងខ្លាំងក្នុងការស្វាគមន៍មិត្តដ៏ស្និទ្ធស្នាលរបស់យើង គឺប្រធានាធិបតីនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង ក្នុងដំណើរទស្សនកិច្ចជាផ្លូវការ»។

លោកបន្តថា «រុស្ស៊ី និងមីយ៉ាន់ម៉ា មានទំនាក់ទំនងមិត្តភាព ភាពជាដៃគូ និងការគាំទ្រគ្នាទៅវិញទៅមកដ៏រឹងមាំពិតប្រាកដ ដែលបានឆ្លងកាត់ការសាកល្បងនៃពេលវេលា។ យើងមានបទពិសោធន៍ជាច្រើន ក្នុងការសហប្រតិបត្តិការលើវិស័យផ្សេងៗគ្នា ដោយផ្អែកលើគោលការណ៍នៃសមភាព ផលប្រយោជន៍ទៅវិញទៅមក ការគោរព និងការគិតគូរពីផលប្រយោជន៍របស់គ្នាទៅវិញទៅមក»។

លោក ពូទីន បានបន្ថែមថា «ហេដ្ឋារចនាសម្ព័ន្ធខ្នាតធំ ក៏ដូចជា កន្លែងផ្តល់សេវាសុខាភិបាល និងអប់រំ ដែលត្រូវបានសាងសង់ឡើងដោយមានការចូលរួមពីអ្នកជំនាញសូវៀត នៅតែបន្តដំណើរការប្រកបដោយជោគជ័យ និងផ្តល់ផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជនមីយ៉ាន់ម៉ា»។

លោក ពូទីន បានសង្កត់ធ្ងន់ថា ទំនាក់ទំនងរវាងរុស្ស៊ី និងមីយ៉ាន់ម៉ា បន្តពង្រឹងជាលំដាប់ និងទទួលបាននូវលទ្ធផលជាក់ស្តែងថ្មីៗ៕

ប្រភព ៖ Tass ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា