UN រកឃើញសម្ភារៈនុយក្លេអ៊ែរជាច្រើនតោន នៅទីតាំងមួយ ក្នុងប្រទេសស៊ីរី | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
UN រកឃើញសម្ភារៈនុយក្លេអ៊ែរជាច្រើនតោន នៅទីតាំងមួយ ក្នុងប្រទេសស៊ីរី

UN រកឃើញសម្ភារៈនុយក្លេអ៊ែរជាច្រើនតោន នៅទីតាំងមួយ ក្នុងប្រទេសស៊ីរី

ដាម៉ាស ៖ ទីភ្នាក់ងារឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ ហៅកាត់ IAEA បានរាយការណ៍ កាលពីថ្ងៃអង្គារថា បានរកឃើញសម្ភារៈនុយក្លេអ៊ែរជាច្រើនតោន នៅទីតាំងមួយកន្លែង នៅក្នុងប្រទេសស៊ីរី។

ប្រធានទីភ្នាក់ងារ UN មួយនេះ បាននិយាយថា សម្ភារៈទាំងនោះ ត្រូវបានរកឃើញ នៅឯទីតាំងមួយ ដែលទីក្រុងដាម៉ាសបានរាយការណ៍ជូនទីភ្នាក់ងារ IAEA កាលពីខែមុន។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ នៅទីក្រុងដាម៉ាស, លោក Rafael Grossi ប្រធាន IAEA បានកោតសរសើរចំពោះ “ការសម្រេចចិត្តដ៏ក្លាហាន” របស់ទីក្រុងដាម៉ាស ក្នុងការរាយការណ៍អំពីទីតាំង ដែលមិនធ្លាប់ត្រូវបានប្រកាសជាសាធារណៈពីមុនមក និងជាទីតាំង មានតាំងពីសម័យកាល នៃការគ្រប់គ្រង របស់អតីតមេដឹកនាំ Bashar-al-Assad។

លោកបានមានប្រសាសន៍ថា ក្នុងចំណោមការរកឃើញ មានសម្ភារៈនុយក្លេអ៊ែរ ពីរ ៣ តោន ដែលអាចត្រូវបានគេយកទៅប្រើប្រាស់ក្នុងផ្លូវខុស។

រដ្ឋមន្ត្រីការបរទេសស៊ីរី លោក Asaad al-Shaibani បានមានប្រសាសន៍ដែរថា ផ្អែកតាមការវាយតម្លៃផ្នែកបច្ចេកទេស សម្ភារៈទាំងនោះមិនបង្កហានិភ័យអ្វីឡើយ ហើយ នៅតែស្ថិតក្រោមការគ្រប់គ្រងរបស់ជាតិស៊ីរី ប៉ុន្តែ ស្ថិតក្រោមប្រព័ន្ធត្រួតពិនិត្យសុវត្ថិភាព របស់ទីភ្នាក់ងារ UN។

លោកបន្ថែមថា «យើងកំពុងចាប់ផ្តើមបើកទំព័រថ្មីមួយ ហើយការបើកទំព័រថ្មី មិនមែនមានន័យថា ជាការបំភ្លេចអតីតកាលនោះទេ»៕

ប្រភព ៖ AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា