លោក ពូទីន ៖ អ៊ុយក្រែនបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធរុស្ស៊ី ប៉ុន្តែមិនអាចបង្កព្យុះភ្លៀងបានទេ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក ពូទីន ៖ អ៊ុយក្រែនបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធរុស្ស៊ី ប៉ុន្តែមិនអាចបង្កព្យុះភ្លៀងបានទេ

លោក ពូទីន ៖ អ៊ុយក្រែនបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធរុស្ស៊ី ប៉ុន្តែមិនអាចបង្កព្យុះភ្លៀងបានទេ

មូស្គូ ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ទទួលស្គាល់ថា ការវាយប្រហាររបស់អ៊ុយក្រែន លើប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនៅក្នុងទឹកដីរុស្ស៊ី ពិតជាបានបង្កការខូចខាត ប៉ុន្តែបញ្ហានេះមិនអាចបង្កព្យុះភ្លៀង ឬផលវិបាកធ្ងន់ធ្ងរ ដែលអាចបង្កការរង្គោះរង្គើដល់សេដ្ឋកិច្ចរបស់ទីក្រុងមូស្គូឡើយ ។

បើតាម Anadolu, ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាអភិវឌ្ឍន៍យុទ្ធសាស្ត្រ និងគម្រោងជាតិក្នុងទីក្រុងមូស្គូ កាលពីថ្ងៃ ពុធ មេដឹកនាំរុស្ស៊ីរូបនេះ សង្កត់ធ្ងន់ថា ការវាយប្រហារដោយយន្តហោះដ្រូនរបស់អ៊ុយក្រែនទាំងនោះ ពិតជាបង្កគ្រោះថ្នាក់ដល់យើង… វាជារឿងច្បាស់ណាស់… ហើយយើងយល់ច្បាស់ពីបញ្ហានេះ ។

លោក ពូទីន អះអាងថា ការខូចខាតភាគច្រើនបានកើតឡើងលើក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិកយក្សរបស់រុស្ស៊ី Wildberries និងរោងចក្រចម្រាញ់ប្រេងមួយចំនួន ។

ដើម្បីឆ្លើយតបនឹងបញ្ហានេះ លោក ពូទីន បានបញ្ជាឱ្យរដ្ឋាភិបាលរៀបចំកម្មវិធីជាតិមួយ ដើម្បីរៀបចំ និងសាងសង់ហេដ្ឋារចនាសម្ព័ន្ធដែលខូចខាតទាំងនោះឡើងវិញ ក្នុងកម្រិតគុណភាពថ្មីមួយដែលល្អជាងមុន ។

ទន្ទឹមគ្នា ប្រធានាធិបតីរុស្ស៊ីមានវ័យ ៧៣ឆ្នាំរូបនេះ ថែមទាំងបានអំពាវនាវឱ្យបង្កើនការការពារដែនអាកាស ពង្រឹងអធិបតេយ្យភាពជាតិ និងបង្កើនប្រសិទ្ធភាពទាំងក្នុងវិស័យការពារជាតិ និងសន្តិសុខ ក៏ដូចជាវិស័យសង្គមកិច្ច និងសេដ្ឋកិច្ច ។

យោងតាមលោក ពូទីន, កំណើនសេដ្ឋកិច្ចរបស់រុស្ស៊ីនៅតែមានកម្រិតមធ្យម ប៉ុន្តែរក្សាភាពវិជ្ជមាន ។ ជាក់ស្តែង ផលិតផលក្នុងស្រុកសរុប (GDP) របស់រុស្ស៊ី បានកើនឡើងប្រហែល ១% ជារួម ជាមួយនឹងកំណើន ០.៦ភាគរយ នៅក្នុងឆមាសទីមួយ និង ១.៣ភាគរយនៅក្នុងត្រីមាសទីពីរនៃឆ្នាំនេះ ៕

ប្រភព ៖ Anadolu ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា