អ៊ុយក្រែន ទទូចសុំមីស៊ីលសំណាញ់មេឃ Patriot ជាថ្មីពីដៃគូ ក្រោយរុស្ស៊ីវាយប្រហារសម្លាប់មនុស្ស ១៦ នាក់ទៀត | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ៊ុយក្រែន ទទូចសុំមីស៊ីលសំណាញ់មេឃ Patriot ជាថ្មីពីដៃគូ ក្រោយរុស្ស៊ីវាយប្រហារសម្លាប់មនុស្ស ១៦ នាក់ទៀត

អ៊ុយក្រែន ទទូចសុំមីស៊ីលសំណាញ់មេឃ Patriot ជាថ្មីពីដៃគូ ក្រោយរុស្ស៊ីវាយប្រហារសម្លាប់មនុស្ស ១៦ នាក់ទៀត

កៀវ ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានចេញមុខអំពាវនាវសាជាថ្មីទៅកាន់ដៃគូ និងសម្ព័ន្ធមិត្ត ឱ្យពន្លឿនការផ្តល់ជំនួយមីស៊ីលរបស់សំណាញ់មេឃ Patriot ជាបន្ទាន់ ។

ទន្ទឹមគ្នា មេដឹកនាំអ៊ុយក្រែនរូបនេះ ថែមទាំងបានសន្យាថា នឹងធ្វើការសងសឹកវិញយ៉ាងចាស់ដៃ ដើម្បីឆ្លើយតបការវាយប្រហារដោយមីស៊ីលផ្លោងរបស់រុស្ស៊ី ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៦នាក់នៅក្នុងទីក្រុងកៀវ និងតំបន់ជុំវិញនោះ កាលពីយប់ថ្ងៃ ព្រហស្បតិ៍ ។

បើតាម AFP, ការវាយប្រហាររបស់រុស្ស៊ីចុងក្រោយនេះ រួមមានមីស៊ីលផ្លោង មីស៊ីលនាំផ្លូវ និងយន្តហោះគ្មានមនុស្សបើក ដោយបានបំផ្លាញអគារជាង ២០០កន្លែង ព្រមទាំងមន្ទីរពេទ្យកុមារ និងអគារលំនៅដ្ឋានចំនួន ៨៦កន្លែង ។

ជាមួយគ្នានេះ លោកប្រធានាធិបតី ហ្សេលេនស្គី និយាយថា អ៊ុយក្រែនបានត្រៀមខ្លួនរួចរាល់ហើយ ក្នុងការបញ្ជាទិញអាវុធថ្មីៗបន្ថែមទៀត ប៉ុន្តែលោកព្រមានថា មីស៊ីលផ្លោងនៅតែជាបញ្ហាប្រឈមដ៏ធំបំផុត សម្រាប់ការការពារដែនអាកាសរបស់អ៊ុយក្រែន ។

គួរបញ្ជាក់ថា រុស្ស៊ីកំពុងបង្កើនការវាយប្រហារដោយមីស៊ីលប្រឆាំងនឹងអ៊ុយក្រែន ចំពេលមីស៊ីលស្ទាក់ចាប់របស់ប្រព័ន្ធខែលការពារដែនអាកាស Patriot ដែលផ្គត់ផ្គង់ដោយអាមេរិក ត្រូវបានទីក្រុងកៀវប្រើប្រាស់ស្ទើរតែអស់រលីងពីឃ្លាំងទៅហើយ ។

បច្ចុប្បន្ន អ៊ុយក្រែនមិនទាន់ទទួលបានសំណាញ់មេឃ Patriot កញ្ចប់ថ្មីពីអាមេរិក និងសម្ព័ន្ធមិត្តណាតូនៅឡើយទេ ដោយសារតែអាមេរិកក៏កំពុងរក្សាស្តុកអាវុធប្រភេទនេះសម្រាប់កងកម្លាំងរបស់ខ្លួនផងដែរ ៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា