អ៊ីរ៉ង់ ព្រមានថា “ភេរវកម្មសេដ្ឋកិច្ច” របស់អាមេរិក នឹងគំរាមកំហែងដល់សេដ្ឋកិច្ចពិភពលោក | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ៊ីរ៉ង់ ព្រមានថា “ភេរវកម្មសេដ្ឋកិច្ច” របស់អាមេរិក នឹងគំរាមកំហែងដល់សេដ្ឋកិច្ចពិភពលោក

អ៊ីរ៉ង់ ព្រមានថា “ភេរវកម្មសេដ្ឋកិច្ច” របស់អាមេរិក នឹងគំរាមកំហែងដល់សេដ្ឋកិច្ចពិភពលោក

តេហេរ៉ង់ ៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បានព្រមានធ្ងន់ៗកាលពីថ្ងៃ ព្រហស្បតិ៍ ថា “ភេរវកម្មសេដ្ឋកិច្ច” របស់អាមេរិក នឹងគំរាមកំហែងដល់សេដ្ឋកិច្ចពិភពលោក ក៏ដូចជាអធិបតេយ្យភាពរបស់ប្រជាជាតិនានាទូទាំងសកលលោក ។

ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីលោកប្រធានាធិបតីអាមេរិក Donald Trump បានបោះសម្តីគំរាមធ្ងន់ៗកាលពីថ្ងៃ ពុធ ថា ទីក្រុងវ៉ាស៊ីនតោននឹងដាក់ទណ្ឌកម្មធ្ងន់ធ្ងរបំផុតមិនធ្លាប់មាន ទៅលើប្រទេសទាំងឡាយណា ដែលហ៊ានចេញមុខជួយ ឬធ្វើពាណិជ្ជកម្មជាមួយអ៊ីរ៉ង់ ។

មេដឹកនាំអាមេរិករូបនេះ បានបញ្ជាក់តាមបណ្តាញសង្គម Truth Social ថា យុទ្ធសាស្រ្តដាក់សម្ពាធលើអ៊ីរ៉ង់នេះ នឹងក្លាយជាសង្គ្រាមសេដ្ឋកិច្ច ក៏ដូចជាភាពឯកោទ្រង់ទ្រាយធំដែលមិនធ្លាប់មានពីមុនមក ដោយលោកហៅវិធានការនេះថា “Economic D-DAY» ។

ជាការឆ្លើយតប ប្រមុខការទូតកំពូលអ៊ីរ៉ង់ លោក Araghchi បានបញ្ជាក់តាមបណ្តាញសង្គម X ថា អ្វីដែលហៅថា “Economic D-DAY» គឺជាការបង្វែរចេញពីវិបត្តិរបស់អាមេរិកខ្លួនឯងផ្ទាល់ ជាពិសេសបញ្ហាបំណុលដែលមិនធ្លាប់មានពីមុនមក និងកំណើនអត្រាការប្រាក់យ៉ាងគំហុក ។

លោក Araghchi បានសង្កត់ធ្ងន់ថា ការបង្កើនសម្ពាធទ្វេដងលើគោលនយោបាយដែលបរាជ័យរបស់អាមេរិក នឹងនាំមកនូវការបរាជ័យថែមទៀតចំពោះសត្រូវរបស់អ៊ីរ៉ង់ ។ លោកថា ភេរវកម្មសេដ្ឋកិច្ចរបស់អាមេរិក ក៏នឹងគំរាមកំហែងដល់សេដ្ឋកិច្ចពិភពលោក ក៏ដូចជាអធិបតេយ្យភាពប្រជាជាតិនានាទូទាំងសកលលោកផងដែរ ៕

ប្រភព ៖ ស៊ីនហួរ ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា