រុស្ស៊ីប្រកាសមិនដាក់សម្ពាធលើអ៊ីរ៉ង់ឱ្យបន្តកិច្ចចរចាតែ បន្ទោសអាមេរិក ចំពោះសង្គ្រាមនេះ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រុស្ស៊ីប្រកាសមិនដាក់សម្ពាធលើអ៊ីរ៉ង់ឱ្យបន្តកិច្ចចរចាតែ បន្ទោសអាមេរិក ចំពោះសង្គ្រាមនេះ

រុស្ស៊ីប្រកាសមិនដាក់សម្ពាធលើអ៊ីរ៉ង់ឱ្យបន្តកិច្ចចរចាតែ បន្ទោសអាមេរិក ចំពោះសង្គ្រាមនេះ

អ.ស.ប ៖ ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំអង្គការសហប្រជាជាតិ បានថ្លែងកាលពីថ្ងៃព្រហស្បតិ៍ថា រុស្ស៊ីមិនបានដាក់សម្ពាធលើអ៊ីរ៉ង់ឱ្យបន្តកិច្ចចរចាដើម្បីបញ្ចប់ជម្លោះជាមួយសហរដ្ឋអាមេរិកនោះទេ ហើយថែមទាំងស្តីបន្ទោសដល់ទីក្រុងវ៉ាស៊ីនតោន ចំពោះសង្គ្រាមនេះ ទៀតផង។

លោក Vasily Nebenzya ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំ UN បានលើកឡើងថា ទីក្រុងតេហេរ៉ង់គួរតែធ្វើការសម្រេចចិត្តដោយខ្លួនឯង ក្នុងនាមជារដ្ឋដែលមានអធិបតេយ្យភាព។

បើតាម anadolu, មន្ត្រីរុស្ស៊ីរូបនេះ បានថ្លែងដូច្នេះ នៅពេលត្រូវបានសួរក្នុងសន្និសីទសារព័ត៌មានមួយ នៅទីស្នាក់ការកណ្តាលអង្គការសហប្រជាជាតិ ក្នុងទីក្រុងញូវយ៉ក ថាតើទីក្រុងមូស្គូកំពុងប្រើប្រាស់ទំនាក់ទំនងរបស់ខ្លួនជាមួយអ៊ីរ៉ង់ ដើម្បីជំរុញឱ្យរដ្ឋាភិបាលអ៊ីរ៉ង់ត្រឡប់ទៅរកកិច្ចចរចាជាមួយសហរដ្ឋអាមេរិកដែរឬទេនោះ។

លោក Nebenzya បានឆ្លើយតបថា «រុស្ស៊ីមិនដាក់សម្ពាធលើនរណាម្នាក់ឡើយ ទោះបីជាអ៊ីរ៉ង់ ឬ ប្រទេសផ្សេងទៀតក៏ដោយ»។ លោក Nebenzya បានមានប្រសាសន៍បន្តថា «អ៊ីរ៉ង់គឺជាប្រទេសដែលមានអធិបតេយ្យភាព ហើយពួកគេសម្រេចចិត្តដោយខ្លួនឯង»។

ជាមួយគ្នានេះ លោក Nebenzya បានបន្ទោសសហរដ្ឋអាមេរិកចំពោះ អ្វីដែលលោកហៅថា ការឈ្លានពានដោយមិនគិតគូរ និងគ្មានការបង្កហេតុ ប្រឆាំងនឹងអ៊ីរ៉ង់៕

ប្រភព ៖ anadolu, ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា