លោក Netanyahu ថា អ៊ីរ៉ង់ប៉ុងប៉ងធ្វើឃាតកូនប្រុសរបស់លោក | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក Netanyahu ថា អ៊ីរ៉ង់ប៉ុងប៉ងធ្វើឃាតកូនប្រុសរបស់លោក

លោក Netanyahu ថា អ៊ីរ៉ង់ប៉ុងប៉ងធ្វើឃាតកូនប្រុសរបស់លោក

ហ្ស៊េរុយសាឡិម ៖ លោក Benjamin Netanyahu នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លើកឡើង កាលពីថ្ងៃចន្ទថា អ៊ីរ៉ង់បានប៉ុនប៉ងធ្វើឃាតកូនប្រុសម្នាក់របស់លោក ប៉ុន្តែ លោកមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមនោះទេ។

លោក Netanyahu បាននិយាយនៅក្នុងបទសម្ភាសន៍តាមទូរស័ព្ទ ជាមួយប៉ុស្តិ៍ទូរទស្សន៍ Channel 14 របស់អ៊ីស្រាអែលថា «មានរឿងមិនគួរឱ្យជឿមួយបានកើតឡើង គឺអ៊ីរ៉ង់បានកំណត់គោលដៅលើកូនប្រុសម្នាក់របស់ខ្ញុំ។ អ៊ីរ៉ង់បានប៉ុនប៉ងសម្លាប់កូនប្រុសម្នាក់របស់ខ្ញុំ»។

លោកបាននិយាយទៀតថា «បើគ្មានការការពារនោះទេ អ៊ីរ៉ង់នឹងអាចធ្វើបានសម្រេច»។

បើទោះបីជា លោកមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមក៏ដោយ, គេដឹងថា
លោក Netanyahu មានកូនប្រុស ពីរនាក់ និង កូនស្រីម្នាក់។ គេមិនទាន់ច្បាស់លាស់ នៅឡើយទេថា តើកូនប្រុសមួយណាដែលត្រូវបានចោទប្រកាន់ថា ជាគោលដៅនៃការប៉ុនប៉ងធ្វើឃាតនោះ។

ជាការកត់សម្គាល់ កូនប្រុសច្បងរបស់លោក ឈ្មោះ Yair ដែលមានអាយុ ៣៥ ឆ្នាំ បានចំណាយពេលយូរ នៅទីក្រុង Miami សហរដ្ឋអាមេរិក ចាប់តាំងពីដើមឆ្នាំ ២០២៤ មក ដោយមានសេចក្តីរាយការណ៍ថា ស្ថិតក្រោមការការពាររបស់ទីភ្នាក់ងារសន្តិសុខជាតិអ៊ីស្រាអែល Shin Bet។

បើតាម AFP, អ៊ីស្រាអែលបានសម្លាប់មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ គឺ លោក អាលី ខាមេណៃ នៅក្នុងការវាយប្រហារបើកឆាករួមគ្នា រវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល កាលពីថ្ងៃទី២៨ ខែកុម្ភៈ រួមជាមួយនឹងសមាជិកគ្រួសារមួយចំនួនរបស់ លោក អាលី ខាមេណៃ ផងដែរ។

មួយសប្តាហ៍ក្រោយមក, កូនប្រុសរបស់លោក អាលី ខាមេណៃ ឈ្មោះ ម៉ូចតាបា ដែលជាកូនម្នាក់ ក្នុងចំណោមកូនទាំង៦នាក់របស់លោក ខាមេណៃ ត្រូវបានតែងតាំងជាមេដឹកនាំកំពូលថ្មី របស់សាធារណរដ្ឋឥស្លាមមួយនេះ៕

ប្រភព ៖ AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា