លោក Trump អះអាងថា មេដឹកនាំកំពូលអ៊ីរ៉ង់នៅមានជីវិត តែរងរបួសធ្ងន់ធ្ងរ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក Trump អះអាងថា មេដឹកនាំកំពូលអ៊ីរ៉ង់នៅមានជីវិត តែរងរបួសធ្ងន់ធ្ងរ

លោក Trump អះអាងថា មេដឹកនាំកំពូលអ៊ីរ៉ង់នៅមានជីវិត តែរងរបួសធ្ងន់ធ្ងរ

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក Donald Trump បានទទួលស្គាល់កាលពីថ្ងៃ ពុធ ថា មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Mojtaba Khamenei នៅរស់រានមានជីវិតនៅឡើយ ប៉ុន្តែបានរងរបួសធ្ងន់ធ្ងរនៅចំហៀងខ្លួនខាងឆ្វេងនៃរាងកាយរបស់លោក ។

បើតាម Anadolu, លោក Trump អះអាងថា មេដឹកនាំកំពូលអ៊ីរ៉ង់បានរងរបួសធ្ងន់ធ្ងរខ្លាំងណាស់ ជាពិសេសនៅចំហៀងខ្លួនខាងឆ្វេងនៃរាងកាយរបស់លោក ព្រមទាំងដៃ ជើង និងគ្រប់រាងកាយទាំងមូល ។

លោក Trump ដែលមានវ័យ៨០ឆ្នាំរូបនេះ បានសង្កត់ធ្ងន់ថា ប្រសិនបើលោក Mojtaba Khamenei ស្លាប់មែននោះ ដូច្នេះរដ្ឋាភិបាលអ៊ីរ៉ង់កំពុងសម្តែងបានយ៉ាងល្អ ពីព្រោះពួកគេតែងតែអះអាងថា បានជួបពិភាក្សា និងសុំពរជ័យពីមេដឹកនាំកំពូលខ្លួនជាប្រចាំ ។

ទន្ទឹមគ្នា ប្រធានាធិបតីអាមេរិករូបនេះ បានរំពឹងថា ភ្លើងសង្គ្រាមរវាងអាមេរិក និងអ៊ីស្រាអែលជាមួយអ៊ីរ៉ង់ ដែលឆាបឆេះឡើងនៅថ្ងៃទី២៨ ខែកុម្ភៈ នឹងរលត់ទៅវិញក្នុងពេលឆាប់ៗនេះ ហើយបន្ទាប់មកសហរដ្ឋអាមេរិកនឹងបើកច្រកសមុទ្រ Hormuz ឡើងវិញដោយទាំងស្រុង ។

គួរបញ្ជាក់ថា ចាប់តាំងពីត្រូវបានតែងតាំងជាមេដឹកនាំកំពូលទី៣របស់អ៊ីរ៉ង់ បន្តពីឪពុករបស់ខ្លួន, លោក Mojtaba Khamenei មិនដែលបង្ហាញខ្លួន ឬមានរូបភាព និងវីដេអូផ្លូវការណាមួយផ្សព្វផ្សាយទៅកាន់សាធារណជនឡើយ ។

ហើយរាល់សេចក្តីថ្លែងការណ៍របស់លោក គឺត្រូវបានអានដោយពិធីករទូរទស្សន៍រដ្ឋអ៊ីរ៉ង់តែប៉ុណ្ណោះ ដែលកត្តានេះបង្កឱ្យមានការសង្ស័យជាខ្លាំងពីស្ថានភាពសុខភាពពិតប្រាកដរបស់លោកមកទល់សព្វថ្ងៃ ៕

ប្រភព ៖ Anadolu ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា