មេធំ CIA ព្រមាន រុស្ស៊ី កុំឱ្យវាយប្រហារសមាជិក NATO | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
មេធំ CIA ព្រមាន រុស្ស៊ី កុំឱ្យវាយប្រហារសមាជិក NATO

មេធំ CIA ព្រមាន រុស្ស៊ី កុំឱ្យវាយប្រហារសមាជិក NATO

មូស្គូ ៖ ដំណើរទស្សនកិច្ចថ្មីៗនេះរបស់នាយកទីភ្នាក់ងារចារកម្មអាមេរិក (CIA) លោក John Ratcliffe នៅទីក្រុងមូស្គូ ត្រូវបានគេរាយការណ៍ថា មានគោលបំណងព្រមានរុស្ស៊ីកុំឱ្យបើកការវាយប្រហារលើសមាជិកអង្គការណាតូ ។

ប្រភពបានទម្លាយប្រាប់ CBS News ឱ្យដឹងកាលពីថ្ងៃ ពុធ ថា ការព្រមានរបស់មេធំ CIA អាមេរិករូបនេះ កើតឡើងក្រោយចារកម្មអាមេរិកបានវាយតម្លៃថា រុស្ស៊ីអាចនឹងវាយប្រហារទ្រង់ទ្រាយតូចៗ ដើម្បីសាកល្បងលើការប្ដេជ្ញាចិត្តរបស់បក្សសម្ព័ន្ធយោធាមួយនេះ ។

ហើយការប៉ាន់ស្មានរបស់ចារកម្មអាមេរិក ធ្វើឡើងចំពេលដែលកាសែត The Wall Street Journal ក៏ធ្លាប់បានរាយការណ៍ដែរថា លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin អាចនឹងធ្វើតេស្ដភាពអត់ធ្មត់របស់អង្គការណាតូ តាមរយៈការវាយប្រហារទ្រង់ទ្រាយតូចលើរដ្ឋជាសមាជិកបក្សសម្ព័ន្ធយោធាខាងលិចមួយនេះ នៅប៉ុន្មានខែ ឬឆ្នាំខាងមុខ ។

បើតាម AFP, អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov ក៏បានទទួលស្គាល់អំពីការបំពេញទស្សនកិច្ចរបស់លោក Ratcliffe ផងដែរ ប៉ុន្តែអះអាងថា មេធំ CIA រូបនេះ មិនបានជួបពិភាក្សាជាមួយលោកប្រធានាធិបតី Putin នោះទេ ។

ទោះបីជាយ៉ាងណា នាយកទីភ្នាក់ងារចារកម្មអាមេរិក (CIA) លោក John Ratcliffe បានស្ថិតក្នុងចំណោមមន្ត្រីអាមេរិកជាន់ខ្ពស់បំផុត ដែលបានធ្វើទស្សនកិច្ចទៅកាន់រុស្ស៉ី ចាប់តាំងពីសង្រ្គាមអ៊ុយក្រែនផ្ទុះឡើងកាលពីឆ្នាំ២០២២មក ។

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា