អ៊ីរ៉ង់គំរាមបង្កផលប៉ះពាល់សេដ្ឋកិច្ចអាមេរិក ឆ្លើយតបនឹងការដាក់ទណ្ឌកម្ម | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ៊ីរ៉ង់គំរាមបង្កផលប៉ះពាល់សេដ្ឋកិច្ចអាមេរិក ឆ្លើយតបនឹងការដាក់ទណ្ឌកម្ម

អ៊ីរ៉ង់គំរាមបង្កផលប៉ះពាល់សេដ្ឋកិច្ចអាមេរិក ឆ្លើយតបនឹងការដាក់ទណ្ឌកម្ម

តេហេរ៉ង់ ៖ ប្រទេស អ៊ីរ៉ង់ កាលពីថ្ងៃព្រហស្បតិ៍ បានប្រកាសព្រមានបង្កផលប៉ះពាល់ដល់ផលប្រយោជន៍សេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក ទុកជាការឆ្លើយតបទៅនឹងការដាក់ទណ្ឌកម្មរបស់ទីក្រុងវ៉ាស៊ីនតោម។

លោក Mohsen Rezaei អគ្គលេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិជាន់ខ្ពស់របស់អ៊ីរ៉ង់ បានថ្លែងថា ថា អ៊ីរ៉ង់អាចបង្កហានិភ័យដល់ផលប្រយោជន៍សេដ្ឋកិច្ច របស់សហរដ្ឋអាមេរិកនៅក្នុងតំបន់មជ្ឈិមបូព៌ា ប្រសិនបើទីក្រុងវ៉ាស៊ីនតោនបង្កើនសម្ពាធតាមរយៈការដាក់ទណ្ឌកម្ម។

លោកបានប្រាប់បណ្តាញទូរទស្សន៍ Al Manar របស់ប្រទេសលីបង់ថា «ក្នុងករណីដែលសហរដ្ឋអាមេរិកបង្កើនសម្ពាធសេដ្ឋកិច្ចមកលើអ៊ីរ៉ង់ យើងនឹងឆ្លើយតបវិញ ដោយវិធានការនានាដែលនឹងប៉ះពាល់ដល់ផលប្រយោជន៍របស់សហរដ្ឋអាមេរិកនៅក្នុងតំបន់» ប៉ុន្តែ លោកមិនបានបញ្ជាក់លម្អិតអំពីលក្ខណៈនៃវិធានការទាំងនោះទេ។

លោក Rezaei បានបន្ថែមថា តាមទស្សនៈរបស់លោក ការផ្លាស់ប្តូរយុទ្ធសាស្ត្ររបស់ទីក្រុងវ៉ាស៊ីនតោនមកប្រើប្រាស់សម្ពាធសេដ្ឋកិច្ចវិញនេះ បង្ហាញឱ្យឃើញថា «ដំណោះស្រាយផ្នែកយោធាចំពោះជម្លោះនេះ ផ្តល់លទ្ធផលថា មានកម្រិត»។

គេហទំព័រ Axios បានរាយការណ៍ កាលពីថ្ងៃទី២៦ ខែសីហាថា ទីក្រុងវ៉ាស៊ីនតោនមិនមានគម្រោងបើកការវាយប្រហារថ្មីៗលើអ៊ីរ៉ង់ ក្នុងពេលឆាប់ៗនេះទេ ដោយសារខ្លួននឹងផ្តោតលើមធ្យោបាយផ្សេងទៀតដើម្បីដាក់សម្ពាធលើទីក្រុងតេហេរ៉ង់ រួមទាំងការដាក់ទណ្ឌកម្មផងដែរ។

បើតាម Tass , សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានចាប់ផ្តើមសង្គ្រាមជាមួយអ៊ីរ៉ង់កាលពីថ្ងៃទី ២៨ ខែកុម្ភៈ។ នៅខែមិថុនា ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ដែលកំណត់ឱ្យមានការឈប់បាញ់ជាបន្ទាន់នៅគ្រប់សមរភូមិ រួមទាំងនៅក្នុងប្រទេសលីបង់ផងដែរ។

ទោះជាយ៉ាងណាក៏ដោយ សហរដ្ឋអាមេរិកបានបន្តការវាយប្រហារទ្រង់ទ្រាយធំលើអ៊ីរ៉ង់វិញ នៅយប់ឈានចូលថ្ងៃទី៨ ខែកក្កដា ដោយចោទប្រកាន់ទីក្រុងតេហេរ៉ង់ថា បានរំលោភលើលក្ខខណ្ឌនៃកិច្ចព្រមព្រៀងពាក់ព័ន្ធនឹងច្រកសមុទ្រ Hormuz៕

ប្រភព ៖ Tass ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា