អឺរ៉ុប និងប្រទេសចំនួន ១៤ ថ្កោលទោស អ៊ីស្រាអែល ជុំវិញការរឹបអូសយកទីតាំង UNRWA | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អឺរ៉ុប និងប្រទេសចំនួន ១៤ ថ្កោលទោស អ៊ីស្រាអែល ជុំវិញការរឹបអូសយកទីតាំង UNRWA

អឺរ៉ុប និងប្រទេសចំនួន ១៤ ថ្កោលទោស អ៊ីស្រាអែល ជុំវិញការរឹបអូសយកទីតាំង UNRWA

ព្រុចសែល ៖ សហភាពអឺរ៉ុប និងប្រទេសចំនួន ១៤ បានថ្កោលទោសយ៉ាងខ្លាំង ចំពោះការរឹបអូសយកទីតាំងគ្រប់គ្រងដោយទីភ្នាក់ងារទទួលបន្ទុកជនភៀសខ្លួនប៉ាឡេស្ទីនរបស់អង្គការសហប្រជាជាតិ ហៅកាត់ UNRWA ពីសំណាក់អ៊ីស្រាអែល នៅតំបន់ហ្ស៊េរុយសាឡឹមខាងកើត ដែលខ្លួនបានកាន់កាប់ ។

សេចក្តីថ្លែងការណ៍រួមបានសង្កត់ធ្ងន់ថា សេចក្តីថ្លែងការណ៍រួមបានសង្កត់ធ្ងន់ថា ទីតាំងរបស់ទីភ្នាក់ងារ UNRWA ត្រូវបានការពារដោយអនុសញ្ញាស្តីពីឯកសិទ្ធិ និងអភ័យឯកសិទ្ធិរបស់អង្គការសហប្រជាជាតិ ។ ហើយការចូលទៅរឹបអូសរបស់អ៊ីស្រាអែល គឺជាទង្វើខុសច្បាប់ និងមិនអាចទទួលយកបានឡើយ ។

បើតាម Anadolu, អ៊ីស្រាអែលបានរឹបអូសយកមជ្ឈមណ្ឌលបណ្តុះបណ្តាល Qalandia របស់ទីភ្នាក់ងារ UNRWA កាលពីថ្ងៃទី២៥ ខែសីហា។ Qalandia គឺជាគ្រឹះស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈដ៏ចំណាស់បំផុតមួយរបស់ UNRWA ដែលបានដំណើរការតាំងពីឆ្នាំ១៩៥២ ដើម្បីផ្តល់ការអប់រំ និងជំនាញដោយឥតគិតថ្លៃដល់យុវជនភៀសខ្លួនប៉ាឡេស្ទីនរាប់រយនាក់ក្នុងមួយឆ្នាំៗ ។

ដូច្នេះ ការរឹបអូសយក និងបិទទីតាំងនេះពីសំណាក់អ៊ីស្រាអែល ប្រៀបដូចកាត់ផ្តាច់ការកសាងអនាគតរបស់យុវជនភៀសខ្លួនប៉ាឡេស្ទីន ។ យ៉ាងណា ភាគីអ៊ីស្រាអែល អះអាងថា ពួកគេរឹបអូសដីនោះ ដើម្បីកែប្រែទៅជាតំបន់សហគមន៍ និងការអប់រំថ្មីសម្រាប់ប្រជាជនអារ៉ាប់ ។

បន្ថែមលើនេះ ក្រសួងការបរទេសអ៊ីស្រាអែលបានច្រានចោលការរិះគន់របស់ក្រុមប្រទេសទាំងនេះ ដោយហៅការចោទប្រកាន់ទាំងនោះថា គ្មានមូលដ្ឋាន និងបានចោទប្រកាន់ត្រឡប់ទៅវិញថា មជ្ឈមណ្ឌលរបស់ទីភ្នាក់ងារ UNRWA គឺជាជម្រកនៃក្រុមភេរវកម្ម ៕

ប្រភព ៖ Anadolu ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា