ចំនួនអ្នកបាត់ខ្លួនកើនលើស ២,៤០០ នាក់ និងស្លាប់ជិត ៥៩០ នាក់ ក្នុងគ្រោះថ្នាក់បំណាក់ដីភក់ និងទឹកជំនន់នៅ នេប៉ាល់-ចិន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ចំនួនអ្នកបាត់ខ្លួនកើនលើស ២,៤០០ នាក់ និងស្លាប់ជិត ៥៩០ នាក់ ក្នុងគ្រោះថ្នាក់បំណាក់ដីភក់ និងទឹកជំនន់នៅ នេប៉ាល់-ចិន

ចំនួនអ្នកបាត់ខ្លួនកើនលើស ២,៤០០ នាក់ និងស្លាប់ជិត ៥៩០ នាក់ ក្នុងគ្រោះថ្នាក់បំណាក់ដីភក់ និងទឹកជំនន់នៅ នេប៉ាល់-ចិន

ប៉េកាំង ៖ ចំនួនអ្នកបាត់ខ្លួនទាំងនៅប្រទេសនេប៉ាល់ និងចិន កើនឡើងលើសពី ២,៤០០នាក់ហើយ គិតត្រឹមថ្ងៃ សុក្រ ម្សិលមិញ បន្ទាប់ពីសោកនាដកម្មបំណាក់ដីភក់ និងទឹកជំនន់ភ្លាមៗ ដែលមានកម្លាំងខ្លាំងក្លាប្រៀបបានរលកយក្សស៊ូណាមិ បានលេបត្របាក់លំនៅដ្ឋាន និងសម្លាប់មនុស្សអស់រាប់រយនាក់ ។

បើតាម Straits Times, ក្រុមជួយសង្គ្រោះបន្ទាន់ទើបរកឃើញសាកសពមនុស្សចំនួន ៥៨៦នាក់ប៉ុណ្ណោះ រហូតមកទល់ពេលនេះ ខណៈដែលសាកសពជាច្រើនទៀតត្រូវបានទឹកហូរនាំយកទៅឆ្ងាយរហូតធ្លាយចូលដល់ទឹកដីប្រទេសឥណ្ឌា ។

អ្នកវិទ្យាសាស្ត្រនិយាយថា មូលហេតុចម្បងនៃគ្រោះមហន្តរាយនេះ គឺការប្រែប្រួលអាកាសធាតុ ។ ការប្រែប្រួលនេះបណ្តាលឲ្យសីតុណ្ហភាពកើនឡើង និងធ្វើឲ្យស្រទាប់ទឹកកកដែលពួនផ្ដុំអស់រយៈពេលរាប់ពាន់ឆ្នាំរលាយតែម្ដង ។

ផ្ទាំងទឹកកកដែលបាក់ចូលទន្លេបង្កឲ្យមានបំណាក់ដីភក់ និងទឹកជំនន់ភ្លាមៗនៅឯតំបន់ភ្នំហិម៉ាល័យ ជាប់ព្រំដែននេប៉ាល់ និងតំបន់ទីបេរបស់ប្រទេសចិន កាលពីថ្ងៃទី២៦ ខែសីហា មានទំហំ២០ហិកតា ឬស្មើនឹងទីលានបាល់ទាត់ចំនួន ២៨តារាង ។

យោងតាម The Telegraph, ផ្ទាំងទឹកកកនេះប្រវែង ៩៣០ ម៉ែត្រ និងមានទម្ងន់ប្រហែល ៩៥០ តោន ។ វាបានបាក់បែកចេញដុំទឹកកកនៅលើជម្រាលភ្នំ Langtang Lirung ដែលមានកម្ពស់ ៥,២០០ ម៉ែត្រ និងជាភ្នំដែលខ្ពស់បំផុតទី ៩៩ នៅលើពិភពលោក ។

ទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្រ្តអាមេរិកនិយាយថា គ្រោះមហន្តរាយនេះ គឺជាសោកនាដកម្មដ៏អាក្រក់បំផុតសម្រាប់ប្រទេសនេប៉ាល់ ចាប់តាំងពីគ្រោះរញ្ជួយដីក្នុងឆ្នាំ ២០១៥ ដែលបានឆក់យកអាយុជីវិតមនុស្សរហូតដល់ ៩,០០០ នាក់ ៕

ប្រភព ៖ Straits Times និង The Telegraph ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា