មេដឹកនាំវ៉េណេស៊ុយអេឡាបង្ហោះរូបថតខ្លួនឯង ក្នុងពន្ធនាគារអាមេរិក | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
មេដឹកនាំវ៉េណេស៊ុយអេឡាបង្ហោះរូបថតខ្លួនឯង ក្នុងពន្ធនាគារអាមេរិក

មេដឹកនាំវ៉េណេស៊ុយអេឡាបង្ហោះរូបថតខ្លួនឯង ក្នុងពន្ធនាគារអាមេរិក

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីប្រទេសវ៉េណេស៊ុយអេឡា ដែលបច្ចុប្បន្នកំពុងត្រូវបានឃុំខ្លួន នៅសហរដ្ឋអាមេរិក បានចែករំលែករូបថតខ្លួនឯង ចេញពីក្នុងពន្ធនាគារ ដោយផ្ញើជូនកូនៗ និងចៅៗរបស់លោក។ នេះបើតាមការចេញផ្សាយរបស់ Tass កាលពីថ្ងៃអាទិត្យ។

ប្រភពបានដកស្រង់ទាំងរូបភាព និង ខ្លឹមសារដែលបានបង្ហោះ នៅលើបណ្តាញសង្គម X រៀបរាប់ថា «ជាកាដូតូចមួយដែលពោរពេញដោយក្តីស្រឡាញ់ និងក្តីសង្ឃឹម។ ខ្ញុំផ្ញើរូបថតទាំងនេះជាកាដូតូចមួយ ជូនចៅប្រុស ចៅស្រីទាំងអស់របស់ខ្ញុំ ជូនក្មេងប្រុសក្មេងស្រី និងជូនប្រជាជនដ៏ថ្លៃថ្នូរទាំងអស់ដែលស្រឡាញ់យើង។ ខ្ញុំចង់ឱ្យអ្នកទាំងអស់គ្នាដឹងថា យើងនៅតែរឹងមាំ ពោរពេញទៅដោយក្តីស្រឡាញ់របស់អ្នកទាំងអស់គ្នា»។

បើតាម Tass, នៅថ្ងៃទី៣ ខែមករា សហរដ្ឋអាមេរិកបានវាយប្រហារលើទីតាំងស៊ីវិល និងយោធានៅក្នុងរដ្ឋធានីការ៉ាកាស។ លោក Trump បានបញ្ជាក់ពីការវាយប្រហារលើប្រទេសវ៉េណេស៊ុយអេឡា ហើយ លោកប្រធានាធិបតីវ៉េណេស៊ុយអេឡា Nicolas Maduro និងភរិយា ត្រូវបានចាប់ខ្លួន និងនាំចេញពីប្រទេស។

នៅថ្ងៃទី៥ ខែមករា គូស្វាមីភរិយានេះបានបង្ហាញខ្លួននៅចំពោះមុខតុលាការសហព័ន្ធសហរដ្ឋអាមេរិកប្រចាំតំបន់ភាគខាងត្បូងនៃទីក្រុងញូវយ៉ក ដែលពួកគេត្រូវប្រឈមមុខនឹងការចោទប្រកាន់ពីបទពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀន។ ប៉ុន្តែ ពួកគេទាំងពីរនាក់បានប្រកាសថា ខ្លួនគ្មានកំហុសទេ។

អនុប្រធានាធិបតី លោកស្រី Delcy Rodriguez បានស្បថចូលកាន់តំណែងជាប្រធានាធិបតីដែលមានសិទ្ធិអំណាចពេញលេញ របស់វ៉េណេស៊ុយអេឡា នៅថ្ងៃទី ៦ ខែមករា៕

ប្រភព ៖ Tass ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា