រុស្ស៊ី ព្រមានពីការផ្ទុះអាវុធនុយក្លេអ៊ែរ ផ្តើមចេញពីតំបន់អឺរ៉ុប | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រុស្ស៊ី ព្រមានពីការផ្ទុះអាវុធនុយក្លេអ៊ែរ ផ្តើមចេញពីតំបន់អឺរ៉ុប

រុស្ស៊ី ព្រមានពីការផ្ទុះអាវុធនុយក្លេអ៊ែរ ផ្តើមចេញពីតំបន់អឺរ៉ុប

មូស្គូ ៖ ប្រេសិតពិសេសរបស់រុស្ស៊ី បានព្រមានពីការផ្ទុះសមរភូមិអាវុធនុយក្លេអ៊ែរ ផ្តើមចេញពីតំបន់អឺរ៉ុប ហើយដែលអ្នកដែលប្រើប្រាស់អាវុធប្រល័យលោកប្រភេទនេះគឺជាសហរដ្ឋអាមេរិក។

លោក Andrey Belousov ប្រេសិតពិសេសរបស់រុស្ស៊ី
បានប្រាប់ប៉ុស្តិ៍ទូរទស្សន៍ RT កាលពីថ្ងៃអាទិត្យថា ការដែលទីក្រុងវ៉ាស៊ីនតោននៅតែបន្តព្យាយាមផ្តួចផ្តើមការពិភាក្សាអំពីអាវុធនុយក្លេអ៊ែរមិនមែនយុទ្ធសាស្ត្ររបស់រុស្ស៊ីនោះ បង្ហាញថា សហរដ្ឋអាមេរិកកំពុងពិចារណាយ៉ាងម៉ត់ចត់ អំពីលទ្ធភាពនៃការប្រើប្រាស់អាវុធនុយក្លេអ៊ែរ នៅក្នុងតំបន់ប្រតិបត្តិការយោធានៅអឺរ៉ុប។

លោក Belousov បានលើកឡើងទៀតថា នេះគឺជាការប៉ុនប៉ងរបស់សហរដ្ឋអាមេរិក ក្នុងការបង្វែរការចាប់អារម្មណ៍ពីអន្តរជាតិ ចេញពីហានិភ័យដែលបង្កឡើងដោយអាវុធនុយក្លេអ៊ែររបស់អាមេរិក ដែលដាក់ពង្រាយនៅអឺរ៉ុប និង កម្មវិធីមីស៊ីល និងនុយក្លេអ៊ែរដ៏ទូលំទូលាយរបស់ទីក្រុងវ៉ាស៊ីនតោន។

អ្នកការទូតរូបនោះបានសង្កត់ធ្ងន់ដែរថា បណ្តាប្រទេសនៅអឺរ៉ុបគួរតែទទួលស្គាល់ឱ្យបានពេញលេញនូវគ្រោះថ្នាក់នៃអ្វីដែលលោកបានពណ៌នាថា ជាវិធីសាស្រ្តផ្អែកលើការអនុវត្តជាក់ស្តែងសុទ្ធសាធរបស់ទីក្រុងវ៉ាស៊ីនតោន ចំពោះទឹកដីរបស់សម្ព័ន្ធមិត្តខ្លួន។

បើតាម anadolu
, ការលើកឡើង របស់លោក Belousov ធ្វើឡើងស្របពេលដែលសហរដ្ឋអាមេរិក បន្តរក្សាអាវុធនុយក្លេអ៊ែរ នៅអឺរ៉ុប ដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងរារាំងនុយក្លេអ៊ែរ របស់អង្គការណាតូ។

ការចោទប្រកាន់របស់រុស្ស៊ីនេះ ក៏បានធ្វើឡើងចំពេលដែលមានភាពតានតឹង កាន់តែខ្លាំងឡើង ជុំវិញបញ្ហាសន្តិសុខនៅអឺរ៉ុប និង អនាគតនៃការគ្រប់គ្រងអាវុធប្រភេទនេះ ពោលគឺបន្ទាប់ពីកិច្ចព្រមព្រៀង New START បានផុតសុពលភាព កាលពីខែកុម្ភៈ ។

New START គឺជាកិច្ចព្រមព្រៀងចុងក្រោយគេ ដែលនៅសេសសល់ ក្នុងការកំណត់ចំនួនអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រ របស់សហរដ្ឋអាមេរិក និងរុស្ស៊ី។

យ៉ាងណា លោក Andrey Belousov
បានលើកឡើងថា ប្រទេសរុស្ស៊ីបានកាត់បន្ថយឃ្លាំងអាវុធនុយក្លេអ៊ែរ ដែលមិនមែនជាប្រភេទយុទ្ធសាស្ត្រ ចំនួន៤ដង នៅដើមទសវត្សរ៍ឆ្នាំ ១៩៩០ និងបានផ្លាស់ប្តូរអាវុធដែលនៅសេសសល់ ទៅកាន់ទីតាំងស្តុកទុកដែលមានការគ្រប់គ្រង ដោយបញ្ជាក់ថា ទីក្រុងមូស្គូបានរំពឹងថា នឹងមានវិធានការតបបែបនេះដូចគ្នា ពីទីក្រុងវ៉ាស៊ីនតោន៕

ប្រភព ៖ anadolu_Tass ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា