លោក Trump ថា មេដឹកនាំអ៊ីរ៉ង់ គួរប្រឈមមុខនឹងការកាត់ទោសពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក Trump ថា មេដឹកនាំអ៊ីរ៉ង់ គួរប្រឈមមុខនឹងការកាត់ទោសពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ

លោក Trump ថា មេដឹកនាំអ៊ីរ៉ង់ គួរប្រឈមមុខនឹងការកាត់ទោសពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសក្តែងៗ កាលពីថ្ងៃ ចន្ទ ថា ក្រុមមេដឹកនាំអ៊ីរ៉ង់គួតែប្រឈមមុខនឹងការកាត់ទោសពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ បន្ទាប់ពីមានការចោទប្រកាន់ថា សាធារណរដ្ឋឥស្លាមមួយនេះ បានសម្លាប់ក្រុមបាតុករជាង ១០០,០០០ នាក់ ។

បើតាម Anadolu, មេដឹកនាំអាមេរិករូបនេះ បានបញ្ជាក់តាមបណ្តាញសង្គម Truth Social ថា ក្រុមមេដឹកនាំអ៊ីរ៉ង់ត្រូវតែប្រឈមមុខនឹងការកាត់ទោសពីបទឧក្រិដ្ឋកម្មសង្គ្រាមប្រឆាំងមនុស្សជាតិ ។

បន្ថែមលើនេះ លោក Trump ថែមទាំងបានចាត់ទុកអ៊ីរ៉ង់ថា ជាប្រទេសបរាជ័យជាផ្លូវការ ដោយលោកបន្ថែមថា សាធារណឥស្លាមមួយនេះ គ្មានកងទ័ពជើងទឹក ជើងអាកាស និងគ្មានរូបបិយប័ណ្ណប្រើប្រាស់ត្រឹមត្រូវនោះទេ ហើយថ្នាក់ដឹកនាំក៏កំពុងស្ថិតក្នុងភាពវឹកវរទាំងស្រុង ។

ប្រធានាធិបតីអាមេរិកមានវ័យ៨០ឆ្នាំរូបនេះ សង្កត់ធ្ងន់ថា អ៊ីរ៉ង់បានស្លាប់បាត់ហើយ ហើយទ្រព្យសម្បត្តិតែមួយគត់ដែលពួកគេនៅសេសសល់ នោះគឺការព្យាយាមផ្សព្វផ្សាយព័ត៌មានមិនពិតអំពីសហរដ្ឋអាមេរិក និងការសម្លាប់ក្រុមបាតុកររបស់ពួកគេច្រើនជាង ១០០,០០០ នាក់ ។

យ៉ាងណា ចំនួនបាតុករអ៊ីរ៉ង់ត្រូវបានសម្លាប់ដែលលោក Trump លើកឡើងនេះ នៅមិនទាន់មានការបញ្ជាក់ ឬផ្ទៀងផ្ទាត់ដោយឯករាជ្យពីអង្គការសិទ្ធិមនុស្សអន្តរជាតិនានានៅឡើយទេ ។

ម្យ៉ាងវិញទៀត លោក Trump ក៏មិនបានបញ្ជាក់ចំៗថាតើគួរកាត់ទោសមេដឹកនាំអ៊ីរ៉ង់នៅតុលាការណាមួយនោះដែរ ដោយសារតែអាមេរិកមិនទទួលស្គាល់តុលាការព្រហ្មទណ្ឌអន្តរជាតិ ហៅកាត់ ICC មានមូលដ្ឋាននៅទីក្រុងឡាអេ ដែលជាស្ថាប័នចម្បងក្នុងការកាត់ទោសបទឧក្រិដ្ឋកម្មសង្គ្រាមនោះឡើយ ៕

ប្រភព ៖ Anadolu ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា