កាតា អេហ្ស៊ីប និងហ្ស៊កដានី ថ្កោលទោសការវាយប្រហាររបស់អ៊ីរ៉ង់លើបណ្តាប្រទេសអារ៉ាប់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កាតា អេហ្ស៊ីប និងហ្ស៊កដានី ថ្កោលទោសការវាយប្រហាររបស់អ៊ីរ៉ង់លើបណ្តាប្រទេសអារ៉ាប់

កាតា អេហ្ស៊ីប និងហ្ស៊កដានី ថ្កោលទោសការវាយប្រហាររបស់អ៊ីរ៉ង់លើបណ្តាប្រទេសអារ៉ាប់

បរទេស ៖ ប្រទេសកាតា, អេហ្ស៊ីប និងហ្ស៊កដានី កាលពីថ្ងៃពុធ បានចេញមុខថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះការវាយប្រហារដោយមីស៊ីល និងដ្រូនរបស់អ៊ីរ៉ង់ ទៅលើបណ្តាប្រទេសជិតខាង រួមមានកូវ៉ែត និង បារ៉ែន ជាដើម ដោយបានព្រមានថា ការកើនឡើងនៃជម្លោះយោធានេះ អាចបង្កើនអស្ថិរភាពក្នុងតំបន់ និងបំផ្លាញកិច្ចខិតខំប្រឹងប្រែងការទូត ក្នុងការទប់ស្កាត់ភាពតានតឹង។

ក្រសួងការបរទេសអេហ្ស៊ីប បានគូសបញ្ជាក់ថា ការវាយប្រហារនេះគឺជាការរំលោភលើអធិបតេយ្យភាព និងបូរណភាពទឹកដី នៃបណ្តាប្រទេសអារ៉ាប់ដែលរងគ្រោះ ហើយជាការកើនឡើងនៃជម្លោះដ៏គ្រោះថ្នាក់ ដែលគំរាមកំហែងដល់សន្តិសុខ ស្ថិរភាព និងសុវត្ថិភាពប្រជាជនក្នុងតំបន់។

ទន្ទឹមនឹងនេះ ក្រសួងការបរទេសកាតា បានថ្លែងថា ការវាយប្រហារជាថ្មីរបស់អ៊ីរ៉ង់លើហ្ស៊កដានី បារ៉ែន និង កូវ៉ែត គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ , អង្គការសហប្រជាជាតិ និងគោលការណ៍របស់អ្នកជិតខាងល្អ។ កាតាបានទាមទារឱ្យអ៊ីរ៉ង់ ទទួលខុសត្រូវពេញលេញតាមផ្លូវច្បាប់ ចំពោះផលវិបាកនៃការវាយប្រហារនេះ ហើយបានអំពាវនាវឱ្យគ្រប់ភាគីទាំងអស់វិលត្រឡប់មកកាន់ «ការចរចា និងកិច្ចសន្ទនា» ដោយស្មោះត្រង់។

ចំណែកឯប្រទេសហ្ស៊កដានី វិញ ក៏បានប្រកាសថ្កោលទោសការវាយប្រហារ ដោយចាត់ទុកថា ជាកំហុសឆ្គង មកលើបារ៉ែន និងកូវ៉ែត ដោយអះអាងពីការគាំទ្រពេញទំហឹងចំពោះវិធានការទាំងឡាយណាដែលប្រទេសទាំងពីរជ្រើសរើស ដើម្បីការពារអធិបតេយ្យភាព និង សុវត្ថិភាពប្រជាជនរបស់ខ្លួន។

បើតាម anadolu, ការប្រកាសថ្កោលទោសពីសំណាក់ប្រទេសទាំងបីនេះ បានធ្វើឡើងបន្ទាប់ពីអង្គភាពឆ្មាំបដិវត្តន៍អ៊ីរ៉ង់ ហៅកាត់ IRGC បានអះអាងថា ខ្លួនបានវាយប្រហារលើមូលដ្ឋានយោធាអាមេរិកមួយចំនួននៅក្នុងប្រទេសជិតខាង រួមមាន កូវ៉ែត អេមីរ៉ាត អារ៉ាប់រួម ហ្ស៊កដានី បារ៉ែន និងអ៊ីរ៉ាក់ ដើម្បីសងសឹកនឹងការវាយប្រហាររបស់សហរដ្ឋអាមេរិកទៅលើតំបន់ប្រជាជនក្នុងប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃអង្គារ៕

ប្រភព anadolu, ៖ ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា