គុយបាថា ទណ្ឌកម្មអា​មេរិកបំផ្លាញសេដ្ឋកិច្ចខ្លួន ៨ពាន់លានដុល្លារ ​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
គុយបាថា ទណ្ឌកម្មអា​មេរិកបំផ្លាញសេដ្ឋកិច្ចខ្លួន ៨ពាន់លានដុល្លារ ​

គុយបាថា ទណ្ឌកម្មអា​មេរិកបំផ្លាញសេដ្ឋកិច្ចខ្លួន ៨ពាន់លានដុល្លារ ​

ឡាហាវ៉ាន ៖ ប្រទេសគុយបា កាលពីថ្ងៃចន្ទ បានប្រកាសថ្កោលទោសការខូចខាតសេដ្ឋកិច្ចកម្រិតខ្ពស់បំផុត ដែលបណ្តាលមកពីការដាក់ទណ្ឌកម្ម របស់សហរដ្ឋអាមេរិក ពោលគឺខាតបង់ចំនួនជាង៨ពាន់លានដុល្លារ។
 
យោងតាមរបាយការណ៍របស់រដ្ឋាភិបាល, ការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកលើប្រទេសគុយបា ដែលបង្កការខាតបង់បំបែកកំណត់ត្រាថ្មីនេះ គឺបានធ្វើឡើង ចាប់ពីខែមីនា ឆ្នាំមុន រហូតដល់ខែកុម្ភៈ ឆ្នាំនេះ។
 
រដ្ឋមន្ត្រីការបរទេស លោក Bruno Rodriguez បានមានប្រសាសន៍ថា ការខូចខាតដែលបានបញ្ជាក់នៅក្នុងរបាយការណ៍នេះ គឺលើសពីកម្រិតខ្ពស់បំផុតនៃឆ្នាំមុនចំនួន ៧ ភាគរយ។
 
លោកបានបន្ថែមថា តួលេខនេះ មិនរាប់បញ្ចូលការខូចខាតដែលបណ្តាលមកពីការរាំងខ្ទប់ផ្នែកថាមពល ដែលទីក្រុងវ៉ាស៊ីនតោនបានដាក់ចេញកាលពីខែមករា ឬ ការខូចខាតពីទណ្ឌកម្មបន្ទាប់បន្សំ ដែលបានដាក់លើស្ថាប័ននានារបស់គុយបា កាលពីខែឧសភានោះទេ។
 
លោក Rodriguez បាននិយាយថា «ការរាំងខ្ទប់នេះមិនមែនជាការដាក់ទណ្ឌកម្មលើរដ្ឋាភិបាលនោះទេ ប៉ុន្តែ ជាការដាក់ទណ្ឌកម្មលើជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន ក្នុងគ្រប់ទិដ្ឋភាពទាំងអស់»។
 
ទីក្រុងឡាហាវ៉ាន បានចោទប្រកាន់ថា វិបត្តិដែលកំពុងកើតឡើងនេះ បណ្តាលមកពីវិធានការដាក់ទណ្ឌកម្មជាច្រើនរបស់សហរដ្ឋអាមេរិក ខណៈដែលទីក្រុងវ៉ាស៊ីនតោនចាត់ទុកថា ការលំបាកទាំងនោះបណ្តាលមកពីការគ្រប់គ្រងផ្ទៃក្នុងមិនល្អ។
 
ស្ថានភាពរស់នៅលើប្រទេសជាកោះមួយនេះមានភាពលំបាកខ្លាំង ដោយប្រជាពលរដ្ឋត្រូវប្រឈមមុខនឹងការដាច់ចរន្តអគ្គិសនីជាប្រចាំ និងការខ្វះខាតស្បៀងអាហារ ព្រមទាំង ប្រេងឥន្ធនៈរ៉ាំរ៉ៃជារៀងរាល់ថ្ងៃ។
 
ប្រទេសគុយបាបានស្ថិតនៅក្រោមការដាក់ទណ្ឌកម្មពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក តាំងពីឆ្នាំ ១៩៦២ មកម្ល៉េះ ហើយលោកប្រធានាធិបតី Donald Trump បានបង្កើនសម្ពាធបន្ថែមទៀតលើវិធានការដែលមានតាំងពីច្រើនទសវត្សរ៍មកហើយនេះ ចាប់តាំងពីដើមឆ្នាំ២០២៦មក៕
 
ប្រភព ៖ AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា