បារាំងជំរុញអឺរ៉ុបទាំងមូលហាមក្មេងក្រោម១៥ឆ្នាំប្រើបណ្តាញសង្គម | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
បារាំងជំរុញអឺរ៉ុបទាំងមូលហាមក្មេងក្រោម១៥ឆ្នាំប្រើបណ្តាញសង្គម

បារាំងជំរុញអឺរ៉ុបទាំងមូលហាមក្មេងក្រោម១៥ឆ្នាំប្រើបណ្តាញសង្គម

ប៉ារីស ៖ ប្រធានាធិបតីបារាំង លោក Emmanuel Macron កាលពីថ្ងៃចន្ទ បានប្រកាសអំពាវនាវឱ្យប្រធានគណៈកម្មការអឺរ៉ុបហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម ១៥ ឆ្នាំ។

យោងតាមលិខិតមួយ ដែលទីភ្នាក់ងារព័ត៌មាន AFP បានឃើញ, ប្រធានាធិបតីបារាំង លោក Emmanuel Macron បានស្នើទៅកាន់លោកស្រី Ursula von der Leyen ប្រធានគណៈកម្មការអឺរ៉ុប ឱ្យរៀបចំសេចក្តីព្រាងច្បាប់របស់សហភាពអឺរ៉ុប ដើម្បីហាមឃាត់កុមារដែលមានអាយុក្រោម ១៥ ឆ្នាំមិនឱ្យប្រើប្រាស់បណ្តាញសង្គម ក្នុងគោលបំណង ការពារកុមារទាំងអស់នៅក្នុងសហភាពមួយនេះ។

យ៉ាងណាមិញ សំណើរបស់ទីក្រុងប៉ារីសក្នុងការហាមឃាត់កុមារអាយុក្រោម ១៥ ឆ្នាំមិនឱ្យប្រើប្រាស់បណ្តាញសង្គម ត្រូវបានក្រុមប្រឹក្សាធម្មនុញ្ញរបស់បារាំងច្រានចោល កាលពីខែសីហា។

ប៉ុន្តែ លោក Macron បានបញ្ជាក់ឡើងវិញអំពីក្តីសង្ឃឹមដែលថា នឹងស្វែងរកដំណោះស្រាយ នៅប៉ុន្មានខែខាងមុខនេះ តាមរយៈច្បាប់ដែលត្រូវកែសម្រួល នៅកម្រិតជាតិ ស្របទៅនឹងច្បាប់របស់សហភាពអឺរ៉ុប និងរដ្ឋធម្មនុញ្ញរបស់យើង។

នៅក្នុងលិខិតមួយដែលផ្ញើទៅកាន់លោកស្រី von der Leyen ចុះថ្ងៃទី ២៩ ខែសីហា លោក Emmanuel Macron ប្រធានាធិបតីបារាំង បានលើកឡើងថា «វាពិតជាចាំបាច់ណាស់ក្នុងការបោះជំហានទៅមុខបន្ថែមទៀត និងធ្វើឱ្យបទប្បញ្ញត្តិនេះមានភាពឯកភាពគ្នា តាមរយៈសេចក្តីព្រាងច្បាប់ថ្មីរបស់អឺរ៉ុប»៕

ប្រភព ៖ AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា