កូរ៉េខាងជើង និងរុស្ស៉ី បើកដំណើរការស្ពានតភ្ជាប់ប្រទេសទាំងពីរដំបូងបង្អស់ ខណៈអ្នកវិភាគថា ជាច្រកដឹកជញ្ជូនយោធាដ៏សំខាន់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កូរ៉េខាងជើង និងរុស្ស៉ី បើកដំណើរការស្ពានតភ្ជាប់ប្រទេសទាំងពីរដំបូងបង្អស់ ខណៈអ្នកវិភាគថា ជាច្រកដឹកជញ្ជូនយោធាដ៏សំខាន់

កូរ៉េខាងជើង និងរុស្ស៉ី បើកដំណើរការស្ពានតភ្ជាប់ប្រទេសទាំងពីរដំបូងបង្អស់ ខណៈអ្នកវិភាគថា ជាច្រកដឹកជញ្ជូនយោធាដ៏សំខាន់

ព្យុងយ៉ាង ៖ កូរ៉េខាងជើង និង រុស្ស៊ី ប្រកាសបើកសម្ពោធជាផ្លូវការនូវផ្លូវស្ពានឆ្លងកាត់ព្រំដែនគោកដំបូងបង្អស់របស់ប្រទេសទាំងពីរ ដើម្បីជានិមិត្តរូបនៃការរឹតបន្តឹង និងពង្រីកចំណងមិត្តភាពកាន់តែស៊ីជម្រៅ។

បើតាម Modern diplomacy, ការបើកដំណើរការស្ពាននេះ នឹងដើរតួយ៉ាងសំខាន់ក្នុងការជំរុញវិស័យពាណិជ្ជកម្ម ទេសចរណ៍ និងភស្តុភារកម្មរវាងប្រទេសទាំងពីរ។

យ៉ាងណាមិញ អ្នកវិភាគអន្តរជាតិមួយចំនួនយល់ថា ស្ពាននេះអាចជាច្រកផ្លូវថ្មីមួយទៀត សម្រាប់សម្រួលដល់ការដឹកជញ្ជូនសម្ភារៈយោធា និងកងទ័ព ក្នុងភាពជាដៃគូយុទ្ធសាស្ត្ររបស់រុស្ស៊ី-កូរ៉េខាងជើងផងដែរ។

តាម The Moscow Times, ពិធីកាត់ខ្សែបូរដាក់ដំណើរការស្ពាននេះ ធ្វើឡើងនៅថ្ងៃទី៧ ខែកញ្ញា តាមរយៈវីដេអូអនឡាញ ដែលដឹកនាំដោយនាយករដ្ឋមន្ត្រីរុស្ស៊ី លោក Mikhail Mishustin និងសមភាគីកូរ៉េខាងជើង លោក Pak Thae Song។

ស្ពានផ្លូវគោកនេះ មានប្រវែងប្រមាណ ១ គីឡូម៉ែត្រ ដោយសាងសង់ឆ្លងកាត់ ទន្លេ Tumen ដែលជាខ្សែបន្ទាត់ព្រំដែនធម្មជាតិរវាងប្រទេសទាំងពីរ ស្ថិតនៅក្បែរស្ពានមិត្តភាព ឬស្ពានផ្លូវដែកតែមួយគត់ដែលសាងសង់តាំងពីឆ្នាំ១៩៥៩។

គម្រោងនេះចំណាយថវិកាអស់ប្រហែល ១០៤ លានដុល្លារ ដោយចាប់ផ្តើមសាងសង់តាំងពីខែមេសា ឆ្នាំ២០២៥មកម៉្លេះ នៅក្រោមកិច្ចព្រមព្រៀងរវាងលោកប្រធានាធិបតី ពូទីន និងមេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ក្នុងឆ្នាំ២០២៤។

ស្ពានថ្មីនេះមានពីរគន្លងផ្លូវ ដែលត្រូវបានរចនាឡើង ដើម្បីអាចទ្រទ្រង់ការធ្វើចរាចរណ៍របស់រថយន្ត និងឡានដឹកទំនិញរហូតដល់ ៣០០ គ្រឿង និងមនុស្សជាង ២,៣០០ នាក់ជាប្រចាំថ្ងៃ៕

ប្រភព ៖ Modern diplomacy និង The Moscow Times ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា