ទីភ្នាក់ងារ IAEA ចោទ អ៊ីរ៉ង់ មិនគោរពតាមកាតព្វកិច្ចក្រោមសន្ធិសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ទីភ្នាក់ងារ IAEA ចោទ អ៊ីរ៉ង់ មិនគោរពតាមកាតព្វកិច្ចក្រោមសន្ធិសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ

ទីភ្នាក់ងារ IAEA ចោទ អ៊ីរ៉ង់ មិនគោរពតាមកាតព្វកិច្ចក្រោមសន្ធិសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ

តេហេរ៉ង់ ៖ ក្រុមប្រឹក្សាភិបាលនៃទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) នៅថ្ងៃ ព្រហស្បតិ៍ បានអនុម័សេចក្តីសម្រេចចោទប្រកាន់អ៊ីរ៉ង់ ពីបទមិនគោរពតាមកាតព្វកិច្ចក្រោមសន្ធិសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ (NPT) និងបានបញ្ជូនបញ្ហានេះទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC)។

បើតាម Aljazeera, នេះជាលើកដំបូងក្នុងរយៈពេល ២០ឆ្នាំ ដែលក្រុមប្រឹក្សាភិបាលនៃទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ IAEA អនុម័តសេចក្តីសម្រេចចោទប្រកាន់បែបនេះ។

ទីភ្នាក់ងារ IAEA បានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការខ្វះព័ត៌មានអំពីសម្ភារៈនុយក្លេអ៊ែរ ដែលអ៊ីរ៉ង់បានប្រកាស និងមិនអាចចូលទៅត្រួតពិនិត្យទីតាំងនុយក្លេអ៊ែរសំខាន់ៗ ដើម្បីផ្ទៀងផ្ទាត់ថា សកម្មភាពទាំងនោះមានលក្ខណៈសន្តិភាព។

ជាមួយគ្នានេះ ទីភ្នាក់ងារ IAEA អំពាវនាវឱ្យអ៊ីរ៉ង់ចូលរួមការចរចាដោយគ្មានលក្ខខណ្ឌជាមុន ដើម្បីបង្កើតទំនុកចិត្តអន្តរជាតិលើលក្ខណៈសន្តិភាពនៃកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ។

យ៉ាងណា អ៊ីរ៉ង់បានបដិសេធ និងថ្កោលទោសសេចក្តីសម្រេចនេះ ដោយចាត់ទុកថា មានហេតុផលនយោបាយ និងគ្មានមូលដ្ឋាន។ អ៊ីរ៉ង់អះអាងថា ខ្លួនមិនអាចអនុញ្ញាតឱ្យអ្នកត្រួតពិនិត្យចូលទីតាំងនុយក្លេអ៊ែរបានពេញលេញ គឺដោយសារតែបញ្ហាសង្គ្រាម និងអសន្តិសុខ។

បន្ថែមលើនេះ ទីក្រុងតេហេរ៉ង់ បានសង្កត់ធ្ងន់ថា ខ្លួនមិនមានបំណងផលិតអាវុធនុយក្លេអ៊ែរទេ ប៉ុន្តែមានសិទ្ធិអភិវឌ្ឍ និងប្រើប្រាស់បច្ចេកវិទ្យានុយក្លេអ៊ែរស៊ីវិលក្រោមសន្ធិសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ NPT៕

ប្រភព ៖ Aljazeera ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា