រុស្ស៊ី គំរាមប្រើអាវុធនុយក្លេអ៊ែរ ដើម្បីការពារអធិបតេយ្យភាពពីការគំរាមកំហែង | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រុស្ស៊ី គំរាមប្រើអាវុធនុយក្លេអ៊ែរ ដើម្បីការពារអធិបតេយ្យភាពពីការគំរាមកំហែង

រុស្ស៊ី គំរាមប្រើអាវុធនុយក្លេអ៊ែរ ដើម្បីការពារអធិបតេយ្យភាពពីការគំរាមកំហែង

មូស្គូ ៖ អនុប្រធានក្រុមប្រឹក្សាសន្តិសុខជាតិរុស្ស៊ី លោក Dmitry Medvedev ព្រមានធ្ងន់ៗថា ទីក្រុងម៉ូស្គូមានសិទ្ធិគ្រប់យ៉ាង ក្នុងការវាយប្រហារដោយប្រើប្រាស់អាវុធនុយក្លេអ៊ែរ ដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងធ្ងន់ធ្ងរណាមួយដល់អធិបតេយ្យភាពរបស់ខ្លួន។

អតីតប្រធានាធិបតីរុស្ស៊ីរូបនេះ អះអាងថា គោលលទ្ធិនុយក្លេអ៊ែររបស់រុស្ស៊ី មិនមែន “គ្រាន់តែជាការបង្ហើបតម្រុយ ឬជាយុទ្ធសាស្ត្របំភ័យ” នោះទេ ប៉ុន្តែវាជាការពិតជាក់ស្តែង។

បើតាម Anadolu, លោក Medvedev បានគំរាមទុកមុនថា ការវាយប្រហាររបស់លោកខាងលិចលើទឹកដីរុស្ស៊ី នឹងអាចក្លាយជាកត្តាដែលបង្កើនហានិភ័យនៃសង្គ្រាមលោកលើកទី៣។

ចំពោះសង្គ្រាមនៅអ៊ុយក្រែនវិញ លោក Medvedev សង្កត់ធ្ងន់ថា រុស្ស៊ីមានសមត្ថភាពវាយប្រហារទីក្រុងកៀវ និងគោលដៅសំខាន់ៗរបស់អង្គការណាតូ ប៉ុន្តែការធ្វើដូច្នេះ នឹងឈានដល់ចំណុចមិនអាចវិលត្រឡប់បាន សម្រាប់ពិភពលោកទាំងមូល។

អនុប្រធានក្រុមប្រឹក្សាសន្តិសុខជាតិរុស្ស៊ីរូបនេះ អះអាងថា ទីក្រុងមូស្គូនៅតែចង់ជៀសវាងគ្រោះមហន្តរាយនុយក្លេអ៊ែរជាសកល ហើយចាត់ទុកការប្រើអាវុធនុយក្លេអ៊ែរជា “ជម្រើសចុងក្រោយ” ប៉ុណ្ណោះ។

យ៉ាងណា លោកបានព្រមានធ្ងន់ៗទុកមុនថា ការអត់ធ្មត់របស់រុស្ស៊ីមានដែនកំណត់ ហើយបានប្រៀបធៀបស្ថានការណ៍បច្ចុប្បន្ន ទៅនឹងនាឡិកាថ្ងៃអវសាន ឬ Doomsday Clock ដោយលោកនិយាយថា ពិភពលោកកំពុងខិតទៅជិតមាត់ជ្រោះនៃគ្រោះមហន្តរាយនុយក្លេអ៊ែរ៕

ប្រភព ៖ Anadolu ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា