ន័រវេស ព្រមាន លោក ណេតាន់យ៉ាហ៊ូ កំពុងអូស អ៊ីស្រាអែល ធ្លាក់ចូលទៅក្នុង “កន្លែងដ៏គ្រោះថ្នាក់ខ្លាំង”  | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ន័រវេស ព្រមាន លោក ណេតាន់យ៉ាហ៊ូ កំពុងអូស អ៊ីស្រាអែល ធ្លាក់ចូលទៅក្នុង “កន្លែងដ៏គ្រោះថ្នាក់ខ្លាំង” 

ន័រវេស ព្រមាន លោក ណេតាន់យ៉ាហ៊ូ កំពុងអូស អ៊ីស្រាអែល ធ្លាក់ចូលទៅក្នុង “កន្លែងដ៏គ្រោះថ្នាក់ខ្លាំង” 

អូស្លូ ៖ ប្រមុខការទូតកំពូលន័រវេស កាលពីថ្ងៃ សុក្រ ព្រមានថា រដ្ឋាភិបាលរបស់នាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក ​បេនចាមីន ណេតាន់យ៉ាហ៊ូ បានអូសទាញប្រទេសអ៊ីស្រាអែលទាំងមូល ធ្លាក់ជ្រៅទៅកាន់ “ស្ថានភាពគ្រោះថ្នាក់ខ្លាំង”។
 
ក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Euronews អំឡុងបំពេញទស្សនកិច្ចនៅប្រទេសឡេតូនី រដ្ឋមន្ត្រីការបរទេសន័រវែស លោក Espen Barth Eide បានពិពណ៌នារដ្ឋាភិបាលអ៊ីស្រាអែលបច្ចុប្បន្នថា ជារដ្ឋាភិបាលស្តាំនិយមជ្រុលបំផុតក្នុងប្រវត្តិសាស្ត្រអ៊ីស្រាអែល។
 
ប៉ុន្តែលោកសង្ឃឹមថា ទីបំផុត អ៊ីស្រាអែលនឹងទទួលស្គាល់ថា ប្រទេសខ្លួនបានដើរលើ “ផ្លូវដ៏គ្រោះថ្នាក់ខ្លាំង” ទោះបីជាលទ្ធផលនៃការបោះឆ្នោតដែលគ្រោងធ្វើនៅខែតុលាខាងមុខ នឹងទៅជាយ៉ាងណាក៏ដោយ។
 
ជាមួយគ្នានេះ លោក Eide ក៏បានរិះគន់មិនសំចៃមាត់ ជុំវិញការឆ្លើយតបរបស់ប្រទេសលោកខាងលិចមួយចំនួន ដែលមានជំហរទន់ជ្រាយ មិនច្បាស់លាស់ និងគ្មានគោលការណ៍ ក្នុងការដោះស្រាយជម្លោះនៅមជ្ឈិមបូព៌ា។
 
ប្រមុខការទូតកំពូលន័រវេសរូបនេះ សង្កត់ធ្ងន់ថា ប្រទេសទាំងនោះ មានការរអាក់រអួល ក្នុងការរិះគន់អ៊ីស្រាអែល ដោយសារតែខ្លាចគេចោទប្រកាន់ថា ជាអ្នកប្រឆាំងនឹងជនជាតិជ្វីហ្វ។
 
ការរិះគន់នេះ កើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីន័រវេសបានចាប់ដៃគូជាមួយប្រទេសចំនួន ១១ ផ្សេងទៀត រួមមានអង់គ្លេស និងបារាំង ប្រកាសរឹតត្បិតលើការធ្វើពាណិជ្ជកម្មជាមួយអ្នកតាំងទីលំនៅខុសច្បាប់របស់អ៊ីស្រាអែលនៅតំបន់ West Bank៕
 
ប្រភព ៖ Anadolu ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា