រុស្ស៊ី ព្រមានប្រើអាវុធនុយក្លេអ៊ែរប្រឆាំងនឹង លីទុយអានី | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រុស្ស៊ី ព្រមានប្រើអាវុធនុយក្លេអ៊ែរប្រឆាំងនឹង លីទុយអានី

រុស្ស៊ី ព្រមានប្រើអាវុធនុយក្លេអ៊ែរប្រឆាំងនឹង លីទុយអានី

មូស្គូ ៖ ប្រទេសរុស្ស៊ី នៅថ្ងៃ សុក្រ បានព្រមានប្រើអាវុធនុយក្លេអ៊ែរប្រឆាំងនឹងលីទុយអានី ខណៈប្រទេសបាល់ទិកមួយនេះ កំពុងពិចារណាលុបចោលការហាមឃាត់អាវុធនុយក្លេអ៊ែរ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញរបស់ខ្លួន។

ការព្រមានរបស់រុស្ស៊ី ធ្វើឡើងបន្ទាប់ពីគណបក្សនយោបាយនៅក្នុងសភាលីទុយអានី បានឯកភាពជំហានដំបូង លើការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីដកបម្រាមដាក់ពង្រាយអាវុធនុយក្លេអ៊ែរនៅលើទឹកដីខ្លួន កាលពីខែកក្កដា។

ក្រោយមក គណៈកម្មាធិការកិច្ចការច្បាប់របស់សភា បានបោះឆ្នោតគាំទ្រសំណើនេះ ក្នុងលទ្ធផល ៧ សំឡេងទល់នឹង ២ កាលពីថ្ងៃទី៩ ខែកញ្ញា។ ជាមួយនឹងលទ្ធផលនេះ ត្រូវបានរំពឹងថា នឹងបើកផ្លូវឱ្យមានការសម្រេចចុងក្រោយនៅដើមឆ្នាំ២០២៧។

ការលុបចោលការហាមឃាត់នេះ នឹងអនុញ្ញាតឱ្យលីទុយអានីដែលចូលជាសមាជិកអង្គការណាតូតាំងពីឆ្នាំ២០០៤ អាចដាក់ពង្រាយកម្លាំង ឬអាវុធនុយក្លេអ៊ែរនៅលើទឹកដីប្រទេសខ្លួនបាន។

ជាការឆ្លើយតប អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានព្រមានលីទុយអានីចំៗថា ប្រទេសបាល់ទិកមួយនេះ នឹងស្ថិតនៅក្នុងគោលដៅវាយប្រហារដោយអាវុធនុយក្លេអ៊ែររបស់រុស្ស៊ី ប្រសិនបើមានការដាក់ពង្រាយអាវុធប្រល័យលោកនេះនៅលើទឹកដីលីនុយអានី។

លោក Peskov បានបោះសម្តីគំរាមទុកមុនថា ប្រសិនបើមានអាវុធនុយក្លេអ៊ែរនៅក្នុងទឹកដីលីទុយអានី ហើយអាវុធទាំងនោះ ត្រូវបានតម្រង់ទិសមករករុស្ស៊ី នោះទឹកដីរបស់លីទុយអានី ក៏នឹងក្លាយជាគោលដៅរបស់អាវុធនុយក្លេអ៊ែររុស្ស៊ីផងដែរ។

បើតាម Kyiv post, ការគំរាមធ្ងន់ៗនេះ កើតឡើងក្រោយរុស្ស៊ីចាប់ផ្តើមដាក់ពង្រាយអាវុធនុយក្លេអ៊ែរនៅក្នុងទឹកដីបេឡារុស ដែលជាប្រទេសមិនមានអាវុធនុយក្លេអ៊ែរ កាលពីខែមិថុនា ឆ្នាំ២០២៣។

ចំណែកនៅខែធ្នូ ឆ្នាំ២០២៥ រុស្ស៊ីក៏បានដាក់ពង្រាយមីស៊ីលផ្លោងចម្ងាយមធ្យម Oreshnik ដែលមានសមត្ថភាពពាំក្បាលគ្រាប់នុយក្លេអ៊ែរនៅក្នុងទឹកដីបេឡារុសផងដែរ៕

ប្រភព ៖ Kyiv post ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា