សមាជិកសភាអាមេរិក អំពាវនាវឱ្យរដ្ឋាភិបាលបញ្ឈប់ការសមគំនិតក្នុងសកម្មភាពយោធារបស់អ៊ីស្រាអែលនៅហ្គាហ្សា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សមាជិកសភាអាមេរិក អំពាវនាវឱ្យរដ្ឋាភិបាលបញ្ឈប់ការសមគំនិតក្នុងសកម្មភាពយោធារបស់អ៊ីស្រាអែលនៅហ្គាហ្សា

សមាជិកសភាអាមេរិក អំពាវនាវឱ្យរដ្ឋាភិបាលបញ្ឈប់ការសមគំនិតក្នុងសកម្មភាពយោធារបស់អ៊ីស្រាអែលនៅហ្គាហ្សា

វ៉ាស៊ីនតោន ៖ សមាជិកសភាអាមេរិកបក្សប្រជាធិបតេយ្យមួយរូប នៅថ្ងៃ អាទិត្យ បានអំពាវនាវឱ្យរដ្ឋាភិបាលបបញ្ឈប់នូវអ្វីដែលខ្លួនហៅថា “ការសមគំនិត” របស់សហរដ្ឋអាមេរិក ក្នុងសកម្មភាពយោធារបស់អ៊ីស្រាអែលនៅទូទាំងតំបន់ហ្គាហ្សា ក្រោយមានសេចក្តីរាយការណ៍អំពីការវាយប្រហារនៅសាលាមេត្តយ្យមួយកន្លែង។

បើតាម Anadolu, លោកស្រី Rashida Tlaib ដែលជាសមាជិកសភាអាមេរិកមកពីគណបក្សប្រជាធិបតេយ្យ នៃរដ្ឋ Michigan បានបញ្ជាក់តាមបណ្តាញសង្គម X ថា អំពើប្រល័យពូជសាសន៍នៅតែបន្តកើតមាន ហើយមិនដែលមានបទឈប់បាញ់ទេ។

លោកស្រីអះអាងថា កុមារនៅតែជាអ្នករងផលប៉ះពាល់ធ្ងន់ធ្ងរពីប្រតិបត្តិការយោធា ហើយថា កុមារមួយចំនួនត្រូវបានសម្លាប់ដោយគ្រាប់បែកផលិតដោយសហរដ្ឋអាមេរិក ខណៈអ្នកដែលនៅរស់ ត្រូវប្រឈមនឹងផលប៉ះពាល់ផ្លូវចិត្តយ៉ាងធ្ងន់ធ្ងររយៈពេលយូរ។

ជុំវិញបញ្ហានេះ លោកស្រី Tlaib បានទាមទារឱ្យរដ្ឋបាលរបស់លោកប្រធានាធិបតី Donald Trump បញ្ឈប់ការចូលរួមសមគំនិតក្នុងអំពើដ៏ឃោរឃៅនៃការបោសសម្អាតជាតិសាសន៍ទាំងនេះ។

ការលើកឡើងរបស់លោកស្រី Tlaib ត្រូវបានអមដោយវីដេអូ ដែលបង្ហាញថា កងកម្លាំងអ៊ីស្រាអែលបានចូលឆ្មក់ក្នុងសាលាមត្តេយ្យមួយនៅតំបន់ហ្គាហ្សា ហើយកុមារតូចៗប្រមាណ ២០០ នាក់ ត្រូវបានរាយការណ៍ថា ជាប់នៅខាងក្នុង ខណៈមានការបាញ់ប្រហារ។

យោងតាមតួលេខដែលបានលើកឡើងក្នុងសេចក្តីរាយការណ៍, អំពើហិង្សានៅហ្គាហ្សាបានបណ្តាលឱ្យជនជាតិប៉ាឡេស្ទីនជាង ៧៣,០០០ នាក់ស្លាប់ និងជាង ១៧៤,០០០ នាក់ទៀតរងរបួស ព្រមទាំងបង្កការបំផ្លិចបំផ្លាញយ៉ាងទូលំទូលាយដល់ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល។

ក្រសួងសុខាភិបាលហ្គាហ្សា បានឱ្យដឹងថា ការរំលោភលើកិច្ចព្រមព្រៀងបទឈប់បាញ់ ដែលចូលជាធរមានតាំងពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ បានបណ្តាលឱ្យជនជាតិប៉ាឡេស្ទីន ១,៣៦៩ នាក់ស្លាប់ និង ៤,៦២៧ នាក់ទៀតរងរបួស គិតត្រឹមថ្ងៃសៅរ៍សប្តាហ៍មុននេះ៕

ប្រភព ៖ Anadolu ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា