រុស្ស៊ីទទូចចង់ឲ្យយេម៉ែនមានស្ថិរភាពឡើងវិញ ចំពេលហ៊ូធីនិងកម្លាំងរដ្ឋាភិបាលបង្កើនការប្រយុទ្ធ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រុស្ស៊ីទទូចចង់ឲ្យយេម៉ែនមានស្ថិរភាពឡើងវិញ ចំពេលហ៊ូធីនិងកម្លាំងរដ្ឋាភិបាលបង្កើនការប្រយុទ្ធ

រុស្ស៊ីទទូចចង់ឲ្យយេម៉ែនមានស្ថិរភាពឡើងវិញ ចំពេលហ៊ូធីនិងកម្លាំងរដ្ឋាភិបាលបង្កើនការប្រយុទ្ធ

មូស្គូ ៖ ប្រទេសរុស្ស៊ីបានប្រកាសកាលពីថ្ងៃអាទិត្យថា ខ្លួនចង់ឃើញប្រទេសយេម៉ែន មានស្ថិរភាពឡើងវិញ ស្របពេលដែលក្រុមប្រដាប់អាវុធហ៊ូធី និង កងកម្លាំងរដ្ឋាភិបាលកំពុងបង្កើនការប្រយុទ្ធគ្នាកាន់តែខ្លាំង។

លោក Dmitry Peskov អ្នកនាំពាក្យវិមានក្រឹមឡាំង បានថ្លែងថា រុស្ស៊ីនឹងបន្តតាមដានយ៉ាងដិតដល់នូវស្ថានភាពនៅប្រទេសយេម៉ែន ដែលកំពុងប្រឈមមុខនឹងហានិភ័យនៃការកើនឡើងភាពតានតឹងយ៉ាងខ្លាំង។

លោកបានថ្លែងបែបនេះនៅពេលដែលទីភ្នាក់ងារព័ត៌មាន TASS សួរថាតើទីក្រុងមូស្គូមានគម្រោងពិនិត្យឡើងវិញនូវជំហររបស់ខ្លួនថា តើរដ្ឋាភិបាលយេម៉ែនមួយណា ដែលត្រូវចាត់ទុកថាស្របច្បាប់។

លោកបានមានប្រសាសន៍ថា «សូមរង់ចាំមើលថាតើស្ថានភាពនឹងវិវត្តទៅជាយ៉ាងណា។ ពេលនេះ ស្ថានភាពកំពុងស្ថិតក្នុងភាពមិនស្ថិតស្ថេរយ៉ាងខ្លាំង និងប្រឈមមុខនឹងហានិភ័យនៃការកើនឡើងភាពតានតឹង។ អ្វីដែលសំខាន់បំផុតនៅពេលនេះ គឺការធ្វើឱ្យស្ថានភាពមានស្ថិរភាពឡើងវិញ»។

បើតាម Tass, ការប៉ះទង្គិចគ្នាដោយអាវុធរវាងកងកម្លាំងរដ្ឋាភិបាលដែលគាំទ្រដោយអារ៉ាប៊ី សាអូឌីត និង ក្រុមឧទ្ទាម Houthi បានបន្តកើតមាន នៅក្នុងប្រទេសយេម៉ែន ចាប់តាំងពីខែសីហា ឆ្នាំ ២០១៤មក។

ស្ថានភាពបានធ្លាក់ចុះយ៉ាងធ្ងន់ធ្ងរ នៅរដូវក្តៅនេះ។ ក្រុមឧទ្ទាម Houthi បានបើកការវាយប្រហារដោយមីស៊ីលទ្រង់ទ្រាយធំ ទៅលើកំពង់ផែ Mokha នៅសមុទ្រក្រហម កាលពីថ្ងៃទី ១៤ ខែសីហា ដែលបណ្តាលឱ្យប្រតិបត្តិការរបស់កំពង់ផែនេះត្រូវផ្អាកទាំងស្រុង។

នៅដើមខែកញ្ញា ក្រុម Houthi បានបើកប្រតិបត្តិការវាយលុកមួយ នៅភាគនិរតីនៃប្រទេស។ ក្រៅពីប្រតិបត្តិការលើដីគោក, ក្រុម Houthi បានចាប់ផ្តើមវាយប្រហារដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើក (drones) ទៅលើតំបន់ឆ្នេរសមុទ្រក្រហម និងតំបន់ជុំវិញទីក្រុង Taiz ដោយព្យាយាមកាត់ផ្តាច់ផ្លូវចូលទៅកាន់ទីក្រុង Mokha និងរុលទៅមុខ ឆ្ពោះទៅកាន់តំបន់ដែលនៅជាប់នឹងច្រកសមុទ្រ Bab al-Mandeb ដែលមានសារៈសំខាន់ជាយុទ្ធសាស្ត្រ៕

ប្រភព ៖ Tass ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា