លោក Trump ថា អ៊ុយក្រែន និង រុស្ស៊ី សន្យាឈប់វាយប្រហារទីតាំងថាមពលគ្នា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក Trump ថា អ៊ុយក្រែន និង រុស្ស៊ី សន្យាឈប់វាយប្រហារទីតាំងថាមពលគ្នា

លោក Trump ថា អ៊ុយក្រែន និង រុស្ស៊ី សន្យាឈប់វាយប្រហារទីតាំងថាមពលគ្នា

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយកាលពីថ្ងៃចន្ទថា អ៊ុយក្រែន និងរុស្ស៊ី បានព្រមព្រៀងមិនវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់គ្នាទៅវិញទៅមកទៀតឡើយ។ ការប្រកាសនេះបានធ្វើឡើង នៅមួយថ្ងៃ បន្ទាប់ពីមេដឹកនាំវ័យ៨០ឆ្នាំរូបនេះ បានរិះគន់ទីក្រុងកៀវ ចំពោះការវាយប្រហារលើរោងចក្រចម្រាញ់ប្រេងរបស់រុស្ស៊ី។

លោក Trump បានសរសេរ នៅលើបណ្តាញសង្គម Truth Social របស់លោកថា «អ៊ុយក្រែនបានយល់ព្រមមិនវាយប្រហារគោលដៅថាមពលរបស់រុស្ស៊ី ហើយ រុស្ស៊ីក៏បានយល់ព្រមធ្វើដូចគ្នានេះដែរ!» លោកបញ្ជាក់ដែរថា «ការឡើងថ្លៃប្រេងម៉ាស៊ូតនៅលើពិភពលោក ភាគច្រើនបណ្តាលមកពីសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន មិនមែនដោយសារអ៊ីរ៉ង់នោះទេ។»

យ៉ាងណា ការិយាល័យប្រធានាធិបតីអ៊ុយក្រែនបានបដិសេធមិនធ្វើអត្ថាធិប្បាយលើរឿងនេះ ហើយក៏មិនមានប្រតិកម្មភ្លាមៗពីទីក្រុងមូស្គូដែរ។

បើតាម CNA, ការអះអាងរបស់លោក Trump កើតឡើងនៅពេលដែលតម្លៃប្រេងបន្តកើនឡើងខ្ពស់ក្នុងអំឡុងខែទី ៧ នៃសង្គ្រាមពាក់ព័ន្ធនឹងអ៊ីរ៉ង់ ដែលធ្វើឱ្យថ្លៃប្រេងឥន្ធនៈ និងអតិផរណានៅអាមេរិកកើនឡើង ពោលគឺនៅត្រឹមតែប៉ុន្មានសប្តាហ៍ មុនការបោះឆ្នោតពាក់កណ្តាលអាណត្តិដ៏សំខាន់របស់សហរដ្ឋអាមេរិក។

មេដឹកនាំអាមេរិករូបនេះបានទទូចថា សង្គ្រាមដែលពាក់ព័ន្ធនឹងអ៊ីរ៉ង់នឹងបញ្ចប់ភ្លាមៗបន្ទាប់ពីការបោះឆ្នោតពាក់កណ្តាលអាណត្តិ ហើយតម្លៃប្រេងនឹងធ្លាក់ចុះ ប៉ុន្តែ ក្នុងពេលជាមួយគ្នានេះ លោកហាក់ដូចជាបានរកឃើញគោលដៅថ្មីមួយទៀតដើម្បីបន្ទោសចំពោះតម្លៃប្រេងឥន្ធនៈ។

អ៊ុយក្រែនបានវាយប្រហាររោងចក្រចម្រាញ់ប្រេងជាច្រើនរបស់រុស្ស៊ី ដែលស្ថិតនៅឆ្ងាយពីព្រំដែនរុស្ស៊ី ខណៈដែលទីក្រុងមូស្គូក៏បានបង្កើនការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់ខ្លួន ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ដែលបណ្តាលឱ្យចំនួនជនស៊ីវិលស្លាប់មានការកើនឡើង៕

ប្រភព ៖ CNA ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា