ចិន ប្រកាសត្រៀមខ្លួនរួចរាល់ ដើម្បីការពារសិទ្ធិស្របច្បាប់របស់ អ៊ីរ៉ង់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ចិន ប្រកាសត្រៀមខ្លួនរួចរាល់ ដើម្បីការពារសិទ្ធិស្របច្បាប់របស់ អ៊ីរ៉ង់

ចិន ប្រកាសត្រៀមខ្លួនរួចរាល់ ដើម្បីការពារសិទ្ធិស្របច្បាប់របស់ អ៊ីរ៉ង់

ប៉េកាំង ៖ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី ថ្លែងថា ទីក្រុងប៉េកាំងត្រៀមខ្លួនរួចជាស្រេច ដើម្បីពង្រឹងកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការជាមួយអ៊ីរ៉ង់ សំដៅការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ទីក្រុងតេហេរ៉ង់ ចំពេលសង្គ្រាមនៅមជ្ឈិមបូព៌ាកាន់តែពុះកញ្ជ្រោល។

ការអះអាងនេះ កើតឡើងនៅពេលប្រមុខការទូតកំពូលចិន និងអ៊ីរ៉ង់ ជួបពិភាក្សាគ្នា នៅទីក្រុងប៉េកាំង កាលពីថ្ងៃពុធ ពោលគឺមួយសប្តាហ៍មុនដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ទៅកាន់សហរដ្ឋអាមេរិក។

លោក ស៊ី ត្រូវបានរាយការណ៍ថា នឹងជួបជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ហើយមេដឹកនាំទាំងពីរ ត្រូវបានរំពឹងថា នឹងពិភាក្សាអំពីសង្គ្រាមអាមេរិក-អ៊ីរ៉ង់ ក៏ដូចជាស្ថានភាពនៅច្រកសមុទ្រហ័រមូស។

បើតាម Aljazeera, លោក វ៉ាង បានអំពាវនាវឱ្យអ៊ីរ៉ង់ និងអាមេរិករក្សាភាពអត់ធ្មត់ និងសមហេតុផល ព្រមទាំងជំរុញបើកច្រកសមុទ្រហ័រមូសឡើងវិញឱ្យបានឆាប់រហ័ស ក៏ដូចជាចៀសវាងការរាលដាលជម្លោះថែមទៀតទៅកាន់យេម៉ែន និងសមុទ្រក្រហម។

បន្ថែមលើនេះ លោក វ៉ាង សង្កត់ធ្ងន់ថា ចិនក៏ជំរុញឱ្យអ៊ីរ៉ង់-អាមេរិកស្តារយន្តការចរចាឡើងវិញ ដោយផ្អែកលើការយល់ព្រមដែលភាគីទាំងពីរធ្លាប់សម្រេចបាន ដោយលោកបានចាត់ទុកជម្លោះបច្ចុប្បន្ន ជាសញ្ញាបង្ហាញថា រចនាសម្ព័ន្ធសន្តិសុខនៅមជ្ឈិមបូព៌ាត្រូវការការកែទម្រង់ និងពង្រឹងថែមទៀត។

ជាការឆ្លើយតប រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក អាប៉ាស់ អារ៉ាឈី និយាយថា អ៊ីរ៉ង់កំពុងធ្វើកិច្ចសន្ទនាជាមួយប្រទេសក្នុងតំបន់ ដើម្បីស្វែងរកការបញ្ចប់សង្គ្រាម និងស្តារសន្តិភាព ព្រមទាំងបង្កើតទំនាក់ទំនងល្អជាមួយប្រទេសជិតខាង៕

ប្រភព ៖ Aljazeera ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា