រុស្ស៊ី ព្រមាន ការពង្រាយអាវុធក្នុងគន្លងតារាវិថី អាចបង្កើនហានិភ័យផ្ទុះសង្គ្រាមក្នុងលំហអាកាស | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រុស្ស៊ី ព្រមាន ការពង្រាយអាវុធក្នុងគន្លងតារាវិថី អាចបង្កើនហានិភ័យផ្ទុះសង្គ្រាមក្នុងលំហអាកាស

រុស្ស៊ី ព្រមាន ការពង្រាយអាវុធក្នុងគន្លងតារាវិថី អាចបង្កើនហានិភ័យផ្ទុះសង្គ្រាមក្នុងលំហអាកាស

មូស្គូ ៖ ប្រទេសរុស្ស៊ី ព្រមានធ្ងន់ៗថា ការដាក់ពង្រាយអាវុធក្នុងគន្លងតារាវិថី អាចនឹងបង្កើនហានិភ័យនៃការប្រណាំងប្រជែងអាវុធ ជាពិសេសការផ្ទុះសង្គ្រាមក្នុងលំហអាកាស។

បើតាម The Star, អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Ryabkov បានអះអាងកាលពីថ្ងៃ ពុធ ថា ពិភពលោកនៅមានពេលវេលាគ្រប់គ្រាន់ ដើម្បីទប់ស្កាត់ការប្រណាំងប្រជែងអាវុធក្នុងលំហអាកាស តាមរយៈការបង្កើតសន្ធិសញ្ញាអន្តរជាតិ ដែលមានកាតព្វកិច្ចផ្លូវច្បាប់ ដើម្បីហាមឃាត់ការដាក់ពង្រាយអាវុធវាយប្រហារនៅក្នុងលំហអាកាស។

ជាមួយគ្នានេះ លោក Ryabkov បានអំពាវនាវឱ្យសហរដ្ឋអាមេរិក និងប្រទេសលោកខាងលិចបោះបង់ការស្ទាក់ស្ទើរ និងចូលរួម ក្នុងការបង្កើតក្របខណ្ឌអន្តរជាតិ ដើម្បីកាត់បន្ថយហានិភ័យនៃជម្លោះប្រដាប់អាវុធក្នុងលំហអាកាស។

ការអំពាវនាវរបស់រុស្ស៊ី ធ្វើឡើងបន្ទាប់ពីមេបញ្ជាការកងទ័ពអវកាសអាមេរិក លោក Douglas Schiess ប្រកាសថា កងទ័ពអវកាសអាមេរិកកំពុងប្រតិបត្តិការអាវុធនៅក្នុងគន្លងតារាវិថី ដើម្បីការពារកងកម្លាំងចម្រុះពីការវាយប្រហារតាមលំហអាកាស។

រុស្ស៊ីដែលជាមហាអំណាចអវកាសកំពូលមួយ ក្នុងចំណោមមហាអំណាចទាំងបីរបស់ពិភពលោក បានជំរុញគំនិតបង្កើតសន្ធិសញ្ញាអន្តរជាតិដែលហាមឃាត់ការប្រើប្រាស់ ឬការគំរាមកំហែងប្រើកម្លាំងប្រឆាំងនឹងវត្ថុអវកាសជាយូរមកហើយ។

ទោះជាយ៉ាងណា កិច្ចចរចានៅតែជួបភាពជាប់គាំង ដោយសារការខ្វះទំនុកចិត្ត និងការចោទប្រកាន់គ្នារវាងរុស្ស៊ី និងសហរដ្ឋអាមេរិក៕

ប្រភព ៖ The Star ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា