ក្រុម ហ៊ូធី ប្រកាសបាញ់ទម្លាក់យន្តហោះចម្បាំងតម្លៃប្រហែល ១០០ លានដុល្លារមួយគ្រឿងរបស់ អារ៉ាប៊ីសាអូឌីត នៅ យេម៉ែន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រុម ហ៊ូធី ប្រកាសបាញ់ទម្លាក់យន្តហោះចម្បាំងតម្លៃប្រហែល ១០០ លានដុល្លារមួយគ្រឿងរបស់ អារ៉ាប៊ីសាអូឌីត នៅ យេម៉ែន

ក្រុម ហ៊ូធី ប្រកាសបាញ់ទម្លាក់យន្តហោះចម្បាំងតម្លៃប្រហែល ១០០ លានដុល្លារមួយគ្រឿងរបស់ អារ៉ាប៊ីសាអូឌីត នៅ យេម៉ែន

សាណាអា ៖ ក្រុមឧទ្ទាមហ៊ូធី ប្រកាសអះអាងពីការបាញ់ទម្លាក់យន្តហោះចម្បាំង F-15 មួយគ្រឿងមានតម្លៃប្រហែល ១០០ លានដុល្លាររបស់កងទ័ពអាកាសអារ៉ាប៊ីសាអូឌីត នៅលើដែនអាកាសខេត្ត Marib ប្រទេសយេម៉ែន។

ភ្លាមៗ ខាងភាគីអារ៉ាប៊ីសាអូឌីតនៅពុំទាន់ធ្វើការឆ្លើយតបចំពោះការអះអាងរបស់ក្រុមឧទ្ទាមហ៊ូធីនៅឡើយទេ។ បើតាម Jerusalem Post, អ្នកនាំពាក្យយោធាក្រុមហ៊ូធី លោក Yahya Saree បានអះអាងកាលពីថ្ងៃ ពុធ ថា យន្តហោះចម្បាំង F-15 ត្រូវបានបាញ់ទម្លាក់ដោយប្រើ មីស៊ីលពីដីទៅអាកាស (SAM) ដែលផលិតក្នុងស្រុក។

យ៉ាងណា លោកមិនបានបញ្ជាក់ថាតើហេតុការណ៍នេះ កើតឡើងនៅពេលណាទេ ប៉ុន្តែអះអាងថា យន្តហោះរបស់កងទ័ពអាកាសអារ៉ាប៊ីសាអូឌីតបានធ្វើការវាយប្រហារតាមអាកាសច្រើនជាង ៤៥០ លើក នៅក្នុងសប្តាហ៍នេះ។

លោក Saree បន្ថែមថា ក្រុមប្រដាប់អាវុធរបស់ខ្លួន បានរារាំងក្រុមយន្តហោះចម្បាំងចំនួនពីរក្រុម រួមមានយន្តហោះចម្បាំង F-15 និង Eurofighter Typhoon ហើយកំពុងស្វែងរកទីតាំងធ្លាក់របស់យន្តហោះ F-15។

ទន្ទឹមគ្នា អ្នកនាំពាក្យរូបនេះ បានច្រានចោលការចោទប្រកាន់ថា ក្រុមហ៊ូធីបានវាយប្រហារគោលដៅនៅទីក្រុង Mecca ដោយយន្តហោះដ្រូន ហើយលោកអះអាងថា ក្រុមខ្លួនវាយប្រហារតែហេដ្ឋារចនាសម្ព័ន្ធប្រេង និងមូលដ្ឋានយោធាតែប៉ុណ្ណោះ៕

ប្រភព ៖ Jerusalem Post ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា