បណ្តាញសារព័ត៌មានអន្តរជាតិ ៤ ប្រទេស ជួបជុំគ្នាក្នុងវេទិកាប្រឆាំងព័ត៌មានក្លែងក្លាយ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
បណ្តាញសារព័ត៌មានអន្តរជាតិ ៤ ប្រទេស ជួបជុំគ្នាក្នុងវេទិកាប្រឆាំងព័ត៌មានក្លែងក្លាយ

បណ្តាញសារព័ត៌មានអន្តរជាតិ ៤ ប្រទេស ជួបជុំគ្នាក្នុងវេទិកាប្រឆាំងព័ត៌មានក្លែងក្លាយ

ភ្នំពេញ៖កម្ពុជាបានទទួលធ្វើជាម្ចាស់ផ្ទះរៀបចំវេទិកាថ្នាក់តំបន់ស្តីពីយុទ្ធនាការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ស្របគ្នានឹងការប្រកាសការប្រកួតប្រជែងជ័យលាភីអ្នកផលិតមាតិកាប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយឆ្នាំ២០២៦។ព្រឹត្តិការណ៍នេះមានការចូលរួមពីអ្នកសារព័ត៌មានមកពី៤ប្រទេសផងដែរ។

វេទិកាថ្នាក់តំបន់ស្តីពីយុទ្ធនាការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ បានប្រារព្ធឡើងកាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦​​ក្រោមគម្រោងកិច្ចសហប្រតិបត្តិការ«តំបន់មេគង្គ-ឡានឆាង» ដោយ​មានការចូលរួមពី​អ្នកសារព័ត៌មានមក​ប្រទេសចិន ឡាវ មីយ៉ាន់ម៉ា និងវៀតណាម ដើម្បីកសាងបណ្តាញអ្នកសារព័ត៌មាន និងអ្នកផលិតមាតិកា ប្រកបដោយ​ទំនួល​ខុសត្រូវខ្ពស់ លើកកម្ពស់ទំនុកចិត្តសាធារណៈលើប្រភពព័ត៌មានច្បាស់ការណ៍ ព្រមទាំងពង្រឹងភាពធន់របស់​សង្គមជាតិ ក្នុងការប្រយុទ្ធ ប្រឆាំងព័ត៌មានក្លែងក្លាយប្រកបដោយប្រសិទ្ធភាព។

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន មានប្រសាសន៍ថា «វេទិកាថ្ងៃនេះ គឺជាការបន្តដំណើរពិភាក្សាទៅមុខទៀត។ យើងកំពុងបោះជំហានពីកិច្ចសន្ទនាទៅកាន់កិច្ចសហប្រតិបត្តិការជាក់ស្តែង ពីការឆ្លើយតបទៅកាន់ការការពារ និងពីគំនិត​ផ្តួចផ្តើមដាច់ដោយឡែកទៅកាន់ភាពធន់រួមគ្នា និងកាន់តែរឹងមាំ។

ទន្ទឹមនឹងការជជែកវែកញែកក្នុងអង្គវេទិកា ក៏ការរៀបចំកម្មវិធីប្រកួតប្រកួតពានរង្វាន់អ្នកផលិតមាតិកាប្រយុទ្ធប្រឆាំង​ព័ត៌មានក្លែងក្លាយព្រមគ្នាផដែរ។ បើតាមឯកឧត្តមរដ្ឋមន្រ្តីក្រសួងព័ត៌មាន បញ្ជាក់ថា ជាផ្នែកមួយដ៏សំខាន់នៃវេទិកា​ថ្ងៃនេះ។ ឯកឧត្តមលើកឡើងថា​យើងមិនត្រឹមតែពិភាក្សាអំពីបញ្ហាប្រឈមប៉ុណ្ណោះទេ ប៉ុន្តែយើងកំពុងទទួលស្គាល់និងចាត់​ទុកអ្នក​សារព័ត៌មាន អ្នកជំនាញប្រព័ន្ធផ្សព្វផ្សាយ អ្នកផ្ទៀងផ្ទាត់ការពិត យុវជន និងអ្នកផលិតមាតិកា ជាផ្នែកមួយដ៏​សំខាន់ក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ»។

ឯកឧត្តមរដ្ឋមន្រ្តី បន្តថា បរិយាកាសព័ត៌មានសកលលោកកំពុងផ្លាស់ប្តូរយ៉ាងលឿន។ បច្ចេកវិទ្យាឌីជីថល បណ្តាញសង្គម និងបញ្ញាសិប្បនិម្មិតឬអេអាយ (AI) បានបង្កើតឱកាសជាច្រើនសម្រាប់ការអភិវឌ្ឍ នវានុវត្តន៍ ការអប់រំ ការចូលរួមរបស់​សាធារណជន ការចែករំលែកចំណេះដឹង និងការភ្ជាប់ទំនាក់ទំនងរវាងប្រជាជននិងប្រជាជន។ ទន្ទឹមនេះ បច្ចេកវិទ្យាក៏បាន​បង្កផលប៉ះពាល់ថ្មីៗផងដែរ។ ឯកឧត្តម បានសង្កត់ធ្ងន់ថា ព័ត៌មានមិនពិត ឬព័ត៌មានបំភាន់អាចរីករាលដាលឆ្លងដែន ដោយប្រើភាសាខុសៗគ្នា និងបណ្តាញផ្សេងៗ ក្នុងរយៈពេលត្រឹមតែប៉ុន្មានវិនាទីប៉ុណ្ណោះ។

លោក ជាង ណាន (JIANG NAN) អគ្គទីប្រឹក្សាស្ថានទូតចិនប្រចាំប្រទេសកម្ពុជា បានថ្លែងថា ប្រទេសចិនបានគាំទ្រយ៉ាង​សកម្មដល់​កិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ តាមរយៈមូលនិធិពិសេសនៃកិច្ចសហប្រតិបត្តិការ​ឡាន​ឆាង-មេគង្គ។ ស្ថានទូតចិនប្រចាំនៅកម្ពុជា បានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ។

សូមជម្រាបថា វេទិកាប្រព័ន្ធផ្សព្វផ្សាយ និងការប្រកួតប្រជែងពានរង្វាន់អ្នកផលិតមាតិកាប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ឆ្នាំ២០២៦ ធ្វើក្រោមប្រធានបទ «ការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងការលើកកម្ពស់សុចរិតភាពព័ត៌មាននៅ​ក្នុងតំបន់មេគង្គ-ឡានឆាង»មានរយៈពេល១ថ្ងៃពេញនៅសណ្ឋាគារ សាន់ អេន ម៉ូន។ វេទិកានេះតំណាងឱ្យការផ្លាស់​ប្តូរ​ពីការ​ពិភាក្សាគោលនយោបាយទៅការអនុវត្តជាក់ស្តែង, ពីការកំណត់បញ្ហាប្រឈមទៅការលើកកម្ពស់ដំណោះស្រាយ, និងពីការយល់ដឹងទៅការចូលរួមកាន់តែទូលំទូលាយ៕


ដោយ៖ង៉ាន់ ទិត្យ
រូបភាព៖រិន រចនា

ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា