លោក ពូទីន ជំរុញឲ្យប្រជាជនរុស្ស៊ីចេញទៅបោះឆ្នោត ដើម្បីបង្ហាញពីឯកភាពជាតិ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក ពូទីន ជំរុញឲ្យប្រជាជនរុស្ស៊ីចេញទៅបោះឆ្នោត ដើម្បីបង្ហាញពីឯកភាពជាតិ

លោក ពូទីន ជំរុញឲ្យប្រជាជនរុស្ស៊ីចេញទៅបោះឆ្នោត ដើម្បីបង្ហាញពីឯកភាពជាតិ

មូស្គូ ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃពុធ បានអំពាវនាវដល់ប្រជាជន ឲ្យចូលរួមការបោះឆ្នោត នាពេលខាងមុខ ដើម្បីបង្ហាញពីភាពឯកភាពគ្នាជាមួយនឹងប្រទេសជាតិ។ ប្រទេសមួយនេះចាប់ផ្តើមរៀបចំការបោះឆ្នោតសភា ដែលមានរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃសុក្រ ស្អែកនេះ ដើម្បីជ្រើសរើសសមាជិកសភាជាន់ទាប ឬ State Duma ដែលមានអាសនៈចំនួន ៤៥០ ហើយស្ថាប័ននេះតែងតែអនុម័តគំនិតផ្តួចផ្តើមនានារបស់វិមានក្រឹមឡាំងដោយស្មោះត្រង់។

នៅក្នុងសុន្ទរកថាទៅកាន់ប្រជាជាតិ, លោកប្រធានាធិបតីបានអំពាវនាវឱ្យប្រជាជនរុស្ស៊ីចេញទៅបោះឆ្នោត និងបង្ហាញពីភាពឯកភាពគ្នាជាមួយប្រទេសជាតិ។ លោក ពូទីន ចាត់ទុកការបោះឆ្នោត នាពេលខាងមុខនេះថា នឹងក្លាយជា «ការរួមចំណែករួមគ្នាឆ្ពោះទៅរកជ័យជម្នះរបស់រុស្ស៊ី» ទាំងនៅលើសមរភូមិ និងក្នុងការប្រឈមមុខដាក់គ្នាជាមួយគូប្រជែងនយោបាយរបស់ប្រទេស។

បើតាម AFP, នេះគឺជាការបោះឆ្នោតសភាលើកដំបូង ចាប់តាំងពីប្រទេសរុស្ស៊ីបានបើកប្រតិបត្តិការសង្គ្រាមទ្រង់ទ្រាយធំនៅអ៊ុយក្រែន កាលពីខែកុម្ភៈ ឆ្នាំ២០២២។ ការបោះឆ្នោតដែលស្ថិតក្រោមការគ្រប់គ្រងយ៉ាងតឹងរ៉ឹង ត្រូវបានវិមានក្រឹមឡាំងចាត់ទុកថា ជាឧបករណ៍វាស់ស្ទង់មតិសាធារណៈជុំវិញសង្គ្រាមជាមួយអ៊ុយក្រែន ដែលកំពុងអូសបន្លាយចូលដល់ឆ្នាំទី ៥ ហើយនោះ។

ប្រព័ន្ធនយោបាយត្រូវបានគ្រប់គ្រងយ៉ាងតឹងរ៉ឹង ហើយគេរំពឹងយ៉ាងទូលំទូលាយថា គណបក្សកាន់អំណាច «United Russia» ដែលទទួលបានការគាំទ្រពីលោក ពូទីន នឹងបន្តរក្សាឥទ្ធិពលរបស់ខ្លួន៕

ប្រភព ៖ AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា