រុស្ស៊ី ថា ទណ្ឌកម្មអាមេរិកបង្អាក់​ដំណើរការស្វែងរកសន្តិភាព នៅអ៊ុយក្រែន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រុស្ស៊ី ថា ទណ្ឌកម្មអាមេរិកបង្អាក់​ដំណើរការស្វែងរកសន្តិភាព នៅអ៊ុយក្រែន

រុស្ស៊ី ថា ទណ្ឌកម្មអាមេរិកបង្អាក់​ដំណើរការស្វែងរកសន្តិភាព នៅអ៊ុយក្រែន

មូស្គូ ៖ វិមានក្រឹមឡាំង កាលពីថ្ងៃព្រហស្បតិ៍ បានប្រកាសចាត់ទុក ការដាក់ទណ្ឌកម្មថ្មីរបស់សហរដ្ឋអាមេរិកនឹងធ្វើឱ្យកិច្ចខិតខំប្រឹងប្រែងស្វែងរកសន្តិភាពនៅអ៊ុយក្រែន កាន់តែស្មុគស្មាញ។

ការលើកឡើងនេះ បានធ្វើឡើង នៅមួយថ្ងៃបន្ទាប់ពីសភាអាមេរិកបានអនុម័តច្បាប់ដើម្បីដាក់សម្ពាធលើទីក្រុងមូស្គូ ជុំវិញបញ្ហាសង្គ្រាម។

វិមានក្រឹមឡាំងបានលើកឡើងថា ការដែលសហរដ្ឋអាមេរិកដាក់ទណ្ឌកម្មថ្មីៗលើរុស្ស៊ី នឹងធ្វើឱ្យកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលសន្តិភាព ជាមួយអ៊ុយក្រែនកាន់តែមានភាពស្មុគស្មាញ។

លោក Dmitry Peskov អ្នកនាំពាក្យវិមានក្រឹមឡាំង បានប្រាប់អ្នកកាសែតថា «ជាការពិតណាស់ ការដាក់ទណ្ឌកម្មបន្ថែមណាមួយពីសំណាក់សហរដ្ឋអាមេរិក នឹងធ្វើឱ្យការស្វែងរក និងកិច្ចខិតខំប្រឹងប្រែងឆ្ពោះទៅរកដំណោះស្រាយដោយសន្តិវិធីនៅអ៊ុយក្រែន កាន់តែមានភាពស្មុគស្មាញជាក់ជាមិនខាន»។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ នៅឯទីក្រុងមូស្គូ, លោក Peskov បានហៅការអនុម័តសេចក្តីព្រាងច្បាប់នេះថា ជាសកម្មភាពមិនមែនមិត្តភាព ហើយបាននិយាយថា វិមានក្រឹមឡាំងកំពុងតាមដានដំណើរការនៃរឿងនេះ។

ការលើកឡើងរបស់លោក Dmitry Peskov អ្នកនាំពាក្យវិមានក្រឹមឡាំង បានធ្វើឡើង បន្ទាប់ពីសភាតំណាងរាស្ត្រសហរដ្ឋអាមេរិកបានអនុម័តកញ្ចប់វិធានការដាក់ទណ្ឌកម្ម កាលពីថ្ងៃពុធ ដែលមានគោលដៅលើសេដ្ឋកិច្ចរបស់រុស្ស៊ី និងគំរាមកំហែងដាក់ពន្ធគយខ្ពស់លើប្រទេសនានាដែលជាអ្នកទិញប្រេងដ៏សំខាន់របស់រុស្ស៊ី។

សេចក្តីព្រាងច្បាប់នេះ បច្ចុប្បន្ន កំពុងរង់ចាំការចុះហត្ថលេខារបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដើម្បីក្លាយជាច្បាប់៕

ប្រភព AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា