អ៊ីស្រាអែល ពន្លឿនបំពាក់គ្រាប់បែកទម្ងន់ ៤៥០ គីឡូក្រាម ដល់យន្តហោះចម្បាំង F-35 | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ៊ីស្រាអែល ពន្លឿនបំពាក់គ្រាប់បែកទម្ងន់ ៤៥០ គីឡូក្រាម ដល់យន្តហោះចម្បាំង F-35

អ៊ីស្រាអែល ពន្លឿនបំពាក់គ្រាប់បែកទម្ងន់ ៤៥០ គីឡូក្រាម ដល់យន្តហោះចម្បាំង F-35

ហ៊្សេរុយសាឡឹម ៖ ភាពតានតឹងនៅមជ្ឈិមបូព៌ាកាន់តែពុះកញ្ជ្រោលថែមមួយកម្រិតទៀត ស្របពេលដែលអ៊ីស្រាអែលកំពុងពន្លឿនបំពាក់គ្រាប់បែក SPICE 1000 មានទម្ងន់ដល់ទៅ ៤៥០ គីឡូក្រាមដល់យន្តហោះចម្បាំងបំបាំងកាយជំនាន់ទី៥ F-35 របស់ខ្លួន។

បើតាម Jerusalem Post, ក្រុមហ៊ុនអ៊ីស្រាអែល Rafael Advanced Defense Systems និងក្រុមហ៊ុនអាមេរិក Lockheed Martin កំពុងចាប់ដៃគ្នាពន្លឿនការបំពាក់គ្រាប់បែក SPICE 1000 ទៅក្នុងយន្តហោះចម្បាំង F-35I Adir របស់កងទ័ពអាកាសអ៊ីស្រាអែល។

កិច្ចសហការ និងដំណើរការសាកល្បងបំពាក់គ្រាប់បែក SPICE 1000 ទៅក្នុងយន្តហោះចម្បាំង F-35 កំពុងត្រូវបានធ្វើឡើងនៅក្នុងរោងចក្ររបស់ក្រុមហ៊ុន Lockheed Martin នៅលើទឹកដីសហរដ្ឋអាមេរិក។

គម្រោងនេះ ត្រូវបានរំពឹងថា នឹងរួចរាល់ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ ដែលអនុញ្ញាតឱ្យយន្តហោះចម្បាំងបំបាំងកាយ F-35I របស់អ៊ីស្រាអែល អាចទម្លាក់គ្រាប់បែកប្រភេទនេះបានក្នុងពេលឆាប់ៗ។

យោងតាម Defense News, គ្រាប់បែក SPICE 1000 ត្រូវបានរចនាឡើងមានបំពាក់ស្លាបសងខាង ដែលជួយវាឱ្យហោះលើអាកាសទៅបុកបំផ្ទុះគោលដៅបានចម្ងាយជាង ១២០ គីឡូម៉ែត្រ។

ការបំពាក់គ្រាប់បែកប្រភេទនេះ ក៏នឹងជួយឱ្យយន្តហោះ F-35 អាចវាយប្រហារគោលដៅបានយ៉ាងមានសុវត្ថិភាព ដោយមិនបាច់ហោះចូលក្បែរប្រព័ន្ធការពារដែនអាកាសរបស់សត្រូវឡើយ។

ខុសពីគ្រាប់បែកឆ្លាតវៃទូទៅ គ្រាប់បែក SPICE 1000 អាចហោះទៅបុកចំគោលដៅយ៉ាងត្រឹមត្រូវបំផុត ទោះបីជាប្រព័ន្ធ GPS នៅក្នុងតំបន់នោះ ត្រូវបានសត្រូវកាត់ផ្តាច់ ឬចុចរំខានក៏ដោយ។

បើតាមក្រុមហ៊ុន Rafael, គ្រាប់បែក SPICE 1000 ត្រូវបានប្រើប្រាស់ជាអាវុធសំខាន់មួយរបស់កងទ័ពអាកាសអ៊ីស្រាអែល សម្រាប់បំពាក់ដល់យន្តហោះចម្បាំង F-15 និង F-16 ហើយថ្មីៗនេះ ក៏ធ្លាប់បានប្រើក្នុងសង្គ្រាមជាមួយអ៊ីរ៉ង់ផងដែរ។

ក្រុមហ៊ុន Rafael បានលក់គ្រាប់បែក SPICE 1000 នេះ ទៅឱ្យប្រទេសមួយចំនួន ក្នុងនោះឥណ្ឌាគឺជាអតិថិជនមួយ ដែលបានបញ្ជាទិញគ្រាប់បែកនេះកាលពីខែធ្នូ ឆ្នាំ ២០២៥។

ប្រភពបង្ហើបឱ្យដឹងថា បច្ចុប្បន្ន អ៊ីស្រាអែលមានយន្តហោះចម្បាំង F-35I “Adir” ប្រមាណ ៥០ គ្រឿង ហើយត្រូវបានគេរំពឹងថា នឹងមានចំនួនសរុបប្រហែល ១០០ គ្រឿង បន្ទាប់ពីបញ្ចប់ការបញ្ជាទិញដែលបានអនុម័ត៕

ប្រភព ៖ Jerusamlem Post និង Defense News ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា