លោក ពូទីន ចោទអ៊ុយក្រែនថា ជ្រៀតជ្រែកការបោះឆ្នោតរុស្ស៊ី | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក ពូទីន ចោទអ៊ុយក្រែនថា ជ្រៀតជ្រែកការបោះឆ្នោតរុស្ស៊ី

លោក ពូទីន ចោទអ៊ុយក្រែនថា ជ្រៀតជ្រែកការបោះឆ្នោតរុស្ស៊ី

មូស្គូ ៖ លោក ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃសុក្រ បានថ្លែងចោទប្រកាន់អ៊ុយក្រែនថា បានព្យាយាមជ្រៀតជ្រែកចូលទៅក្នុងការបោះឆ្នោតសភា របស់ប្រទេសរុស្ស៊ី។

បើតាម straitstimes, ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានលើកឡើងក្នុងកិច្ចប្រជុំគណៈកម្មាធិការឧស្សាហកម្មយោធារុស្ស៊ីថា ថ្នាក់ដឹកនាំអ៊ុយក្រែនមិនប្រញាប់ប្រញាល់រៀបចំការបោះឆ្នោតក្នុងប្រទេសខ្លួនឯងនោះទេ ប៉ុន្តែបែរជាព្យាយាមរំខានដល់ការបោះឆ្នោតរបស់រុស្ស៊ីទៅវិញ ដោយលោកមិនបានបង្ហាញភស្តុតាងជាក់ស្តែងណាមួយឡើយ។

បើតាម លោក ពូទីន, អ៊ុយក្រែនបានក្លាយទៅជា “របបផ្តាច់ការ” ដោយសារតែមិនបានរៀបចំការបោះឆ្នោតប្រធានាធិបតីថ្មី បន្ទាប់ពីផុតអាណត្តិ របស់លោក Volodymyr Zelenskiy។

មេដឹកនាំវិមានក្រឹមឡាំងរូបនេះ បានចង្អុលបង្ហាញថា ការវាយប្រហាររបស់អ៊ុយក្រែន រួមទាំងការវាយប្រហារនៅតំបន់មួយ ដែលទើបតែបានសម្លាប់ទាំងប្រធានគណៈកម្មាធិការបោះឆ្នោត ប្រចាំនៅមូលដ្ឋាន បង្ហាញថា ការផ្តល់ជូននូវកិច្ចចរចាសន្តិភាពរបស់អ៊ុយក្រែនគឺមិនពិតប្រាកដនោះទេ។

ការឆ្លើយតបពីខាងទីក្រុងកៀវវិញ, លោក ហ្សេលេនស្គី និងមន្ត្រីអ៊ុយក្រែនបានបញ្ជាក់ថា ការបោះឆ្នោតមិនអាចធ្វើទៅបានទេ ក្នុងអំឡុងពេលប្រកាសអាជ្ញាសឹក ដែលបានអនុវត្តចាប់តាំងពីការមានព្រឹត្តិការណ៍ ដែលទីក្រុងកៀវហៅថា «ការឈ្លានពានរបស់រុស្ស៊ី» ក្នុងខែកុម្ភៈ ឆ្នាំ២០២២។

ជាមួយគ្នានេះ, ទីក្រុងកៀវបានចំអកឱ្យការបោះឆ្នោតរុស្ស៊ីថាជា “ការបោះឆ្នោតបោកប្រាស់” ដែលលទ្ធផលត្រូវបានកំណត់ទុករួចជាស្រេច។

ប្រជាជនរុស្ស៊ីបានចាប់ផ្តើមបោះឆ្នោត កាលពីថ្ងៃសុក្រ ក្នុងការបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភាដែលមានរយៈពេលបីថ្ងៃ។

លោក ពូទីន បានថ្លែងថា ការចូលរួមបោះឆ្នោតនឹងបង្ហាញពីការគាំទ្ររបស់ប្រជាជនរាប់លាននាក់ចំពោះកងទ័ពរបស់លោកដែលកំពុងប្រយុទ្ធជាមួយអ៊ុយក្រែន៕

ប្រភព ៖ straitstimes, ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា