វេណេស៊ុយអេឡា ចុះកុងត្រាជាមួយក្រុមហ៊ុនថាមពល បារាំង TotalEnergies | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
វេណេស៊ុយអេឡា ចុះកុងត្រាជាមួយក្រុមហ៊ុនថាមពល បារាំង TotalEnergies

វេណេស៊ុយអេឡា ចុះកុងត្រាជាមួយក្រុមហ៊ុនថាមពល បារាំង TotalEnergies

ការ៉ាកាស ៖ ប្រទេសវេណេស៊ុយអេឡា និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ TotalEnergies របស់បារាំង បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការផ្នែកថាមពល។ នេះគឺជាកុងត្រាវិនិយោគថ្មីមួយទៀត ដែលបន្តមានជាបន្តបន្ទាប់ ក្រោយពេលអាមេរិកទម្លាក់មេដឹកនាំ នីកូឡាស ម៉ាឌូរ៉ូ ចេញពីអំណាច កាលពីដើមឆ្នាំនេះ។

យោងតាមការិយាល័យសារព័ត៌មានរបស់ប្រធានាធិបតី, លោកស្រី Delcy Rodriguez ដែលជាប្រធានាធិបតីស្តីទីរបស់ប្រទេសវេណេស៊ុយអេឡា បានត្រួតពិនិត្យការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការផ្នែកថាមពលមួយ កាលពីថ្ងៃសៅរ៍ រវាងក្រុមហ៊ុនប្រេងរបស់រដ្ឋ PDVSA និងក្រុមហ៊ុន TotalEnergies E&P New Ventures ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនថាមពលយក្សបារាំង TotalEnergies។

កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខា នៅឯវិមាន Miraflores ក្នុងទីក្រុង ការ៉ាកាស ហើយស៊ីញ៉េ ដោយលោក Hector Obregon ប្រធានក្រុមហ៊ុន PDVSA និងលោក Francisco Javier Rielo អនុប្រធានជាន់ខ្ពស់របស់ក្រុមហ៊ុន TotalEnergies ប្រចាំតំបន់អាមេរិក។

យ៉ាងណាមិញ មិនមានព័ត៌មានលម្អិតអំពីកិច្ចព្រមព្រៀងនេះ ត្រូវបានបង្ហាញឱ្យដឹងនោះទេ។

កាលពីពេលមុន, លោកស្រី Rodriguez ធ្លាប់បានលើកឡើងថា ប្រទេសវេណេស៊ុយអេឡាមានលក្ខខណ្ឌផ្លូវច្បាប់ ដែលអាចទុកចិត្តបាន ដើម្បីទាក់ទាញការវិនិយោគថ្មីៗ តាមរយៈច្បាប់ស្តីពីអ៊ីដ្រូកាបូន ឬ Organic Hydrocarbons Law ដែលត្រូវបានអនុម័ត កាលពីដើមឆ្នាំនេះ។

បើតាម Yahoo, នេះគឺជាកិច្ចព្រមព្រៀងចុងក្រោយគេ ក្នុងចំណោមកិច្ចព្រមព្រៀងប្រេងជាច្រើន ដែលត្រូវបានចុះហត្ថលេខា រវាងក្រុមហ៊ុនប្រេងអន្តរជាតិ និងរដ្ឋាភិបាលថ្មីរបស់ប្រទេសវេណេស៊ុយអេឡា បន្ទាប់ពីសហរដ្ឋអាមេរិកបានទម្លាក់អតីតប្រធានាធិបតី នីកូឡាស ម៉ាឌូរ៉ូ (Nicolas Maduro) ចេញពីតំណែង កាលពីខែមករា ឆ្នាំ២០២៦នេះ៕

ប្រភព ៖ Yahoo ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា